CamNews

ព័ត៌មានបច្ចេកវិទ្យា 

David Ortiz ថតរូប Selfie ជាមួយលោក អូបាម៉ា ដោយប្រើ Note 3, Samsung សប្បាយចិត្តមិនស្ទើរ (មានវីដេអូ)

លោកប្រធានាធិបតីអាមេរិច Barack Obama មិនបានដឹងខ្លួនឡើយថា រូបគាត់បានក្លាយទៅជា អ្នកជួយផ្សាយពាណិជ្ជកម្ម ដោយអចេតនាឲ្យ Samsung។

កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ លោកប្រធានាធិបតី Obama បានធ្វើកិច្ច ស្វាគមន៍ ក្រុមកីឡា Baseball Boston Red Sox នៅសេតវិមាន ហើយក្នុងឱកាសនោះ កីឡាករ David Ortiz បានធ្វើការស្នើសុំថតរូប Selfie (ថតដោយខ្លួនឯង) ជាមួយលោកប្រធានាធិបតី។ ក្រោយមក Ortiz បានធ្វើការចែករំលែកថា កាលពីពីរបីខែមុន មុនពេលដែលខ្លួនធ្វើដំណើរទៅដល់  Washington DC, Samsung បានជូនកាដូដល់រូបគាត់នូវ ស្មាតហ្វូន Galaxy Note 3 សម្រាប់កីឡាករ នេះប្រើប្រាស់។

ជាក់ស្តែង Samsung គឺពិតជាមិនបានដឹងមុនថា Ortiz នឹងប្រើស្មាតហ្វូនដែលក្រុមហ៊ុនជូននោះ ដើម្បីថតរូបក្នុងសកម្មភាពអ្វី និងជាមួយអ្នកណានោះទេ។ ក្រោយមកពួកគេពិតជាមានក្តីរំភើប និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំពោះរឿងដែល Ortiz អាចធ្វើការអញ្ជើញលោក Obama ថតរូបជាមួយ បាន។

Ortiz បានឲ្យដឹងថាៈ "រូបថតជាមួយលោកប្រធានាធិបតី គឺជាឱកាសមានតែម្តងគត់ ក្នុងជីវិត។ ខ្ញុំមិនដឹងឡើយថា រូបគាត់ព្រមឲ្យខ្ញុំថតរូបជាមួយ"។ រូបថតនេះ ត្រូវបានចែករំលែកតគ្នាយ៉ាងច្រើន សន្ធឹក និងយ៉ាងឆាប់រហ័សនៅលើ Twitter។ ក្នុងនោះ សេតវិមាន បានបង្ហាញពីការមិនសប្បាយ ចិត្ត នៅចំពោះរឿងដែលលោកប្រធានាធិបតី សហរដ្ឋអាមេរិច ត្រូវបានអូសចូលដោយអចេតនា ក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្មផលិតផលដូច្នេះ៕



ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: David Ortiz Selfie Barack Obama Smaung Galaxy Note 3 Hightech