CamNews

តារា 

ប៉ូលីសស្រីស្អាតអស់ទាស់ បែរជាត្រូវប្រឈមមុខនឹងការដេញចេញពីការងារ ក្រោយថតរូបសុិចសុីពេក

ព័ត៌មានកំសាន្ត ៖ ប៉ូលីសស្រីមួយរូបបានបង្ហោះរូបថតសិុចស៊ី ទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជារឿងដែលច្បាប់មិនអនុញ្ញិតឲ្យធ្វើបែបនេះបានឡើយ ។ 

នៅក្នុងនាមជាមន្រ្តីច្បាប់ គួរតែមានកាតព្វកិច្ចអប់រំ ទទួលខុសត្រូវនិង ឧស្សាហ៍ព្យាយាម និងមិនត្រូវល្មើសច្បាប់នោះទេ ​។ 
ទោះជាយ៉ាងណាក៍បានប៉ូលីសស្រីវ័យក្មេងដែលមកពីទីក្រុងសៀងហៃម្នាក់នេះ មិនបានគោរពតាមច្បាប់នោះទេ ផ្ទុយទៅវិញនាងបែរជាធ្វើខុសច្បាប់ទៅវិញ ទាំងខ្លួននាងដែលគួរជាអ្នកគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជូច ​។ 



បន្ទាប់ពីនាងបានបង្ហោះរូបដែលគ្មានសីលធម៍ដែលនាងបាន selfies រួចហើយនោះ អ្វីដែលនាងត្រូវបានគេកាត់ទោសយ៉ាងធ្ងន់ធ្ងរនោះគឺ ដោយសារតែ នាងអង្គុយនៅលើឥដ្ឋ ស្លៀកពាក់ខោខ្លីយ៉ាងសុិចសុី នៅក្នុងឈុតសម្លៀកបំពាក់ជាប៉ូលីសថែមទៀតផង ដូច្នេះទើបនាងត្រូវប្រឈមមុខជាមួយនិងការដេញចេញ ដោយសារតែទង្វើអសីលធម៍របស់ក្មេងស្រីម្នាក់នេះ​ ។ 

បន្ទាប់ពីរូបថតរបស់នាងត្រូវបានចែករំលែកពេញប្រព័ន្ធផ្សព្វផ្សាយសង្គមហើយនោះ នាងក៍ត្រូវបានប្រឈមមុខជាមួយនិងការដេញចេញ តែប្រហែលជានាងមិនធ្វើឲ្យមានកំហុសឆ្គងដ៍ធ្ងន់ធ្ងរបែបនេះជាថ្មីម្តងទៀតនោះទេ ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo 


Tags: Police