CamNews

តារា 

លេចឮថា ពៅ លីដា ធ្លាក់ ខ្លួនដើរសុំផលិតកម្មគេ ថតកុននិងថតខារ៉ាអូខេ

ភ្នំពេញៈ តារាសម្តែង និងជាពិធីការិនី មានឈ្មោះបោះសំឡេង គួរសមមួយរូបក្នុងការងារសិល្បៈ
ពៅ លីដា មួយរយៈពេលនេះ ហាក់យីអ៊ុនមិនសូវសមប្រកប ដូចតារាស្រករនាងសោះ ដោយគ្មាន
បណ្តាផលិតកម្មណាទាក់ទង ហៅនាងថតកុនដូចមុន រហូតដល់ធ្វើឲ្យតារាស្រីរូបនេះ ត្រូវធ្លាក់ខ្លួន
តត្រុក ដើរសុំគេថតកុន ថែមទៀតផង។

ថ្មីៗនេះបានលេចឮព័ត៌មាន គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងពិភពសិល្បៈបាន បង្ហើបប្រាប់ឲ្យដឹងថា
តារាស្រីសម្បុរស្រអែមស្រស់ កញ្ញា ពៅ លីដា ថ្មីៗនេះ បានហាក់ធ្លាក់កូដ យ៉ាងខ្លាំងបន្ទាប់ពី នាង
បានថតរឿង “បេះដូងអ្នកការងារ” ហើយសន្ទុះនៃការសម្តែង និងការថតរឿងហាក់មាន ការស្ងប់
ស្ងាត់ជាមុន ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែអាជីពជា ពិធីការិនីរបស់នាង ក៏ស្ងាត់សូន្យឈឹង រហូត
ធ្វើឲ្យតារាស្រីរូបនេះ ភ័យខ្លាចដល់ថ្នាក់ ដើរសុំគេថតរឿង និងសម្តែង ដោយមិនហ៊ានតម្កើង ឫក
ទាមទារតម្លៃខ្ពស់ ដូចពេលមុនទៀតទេ។

តាមប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា ពេលនេះការងាររបស់ លីដា ត្រូវបានបាត់បង់ ស្ទើរ
តែទាំងអស់ សូម្បីតែអាជីពជាពិធីការិនី ដែលនាងធ្លាប់បានអះអាងថា និងមានកម្មវិធី កាន់ដោយ
ផ្ទាល់នោះ ក៏ត្រូវបានខាងស្ថានីយ លុបចោលវិញ ។ ពេលនេះនាងមិនសូវមាន ការងារធ្វើដូច តារា
រួមជំនាន់នោះទេ ហើយចំពោះមូលហេតុដែល នាងមិនសូវមានការងារធ្វើ ដូចតារាដទៃនោះ ត្រូវ
បានមតិមួយ ចំនួនលើកឡើងថា ជារឿយៗ នៅពេលដែលមានខាង ផលិតកម្មទាក់ទង ចង់ហៅ
នាងថត គឺនាងតែងតែយករឿងលុយមក និយាយមុនរឿងការងារជានិច្ច ធ្វើឲ្យម្ចាស់ផលិតកម្មជា
ច្រើន មិនសូវសប្បាយចិត្ត និងគិតថា នាងគឺជាតារាម្នាក់ ដែលសំឡឹងឃើញតែលុយ ។

បើតាមប្រភពខាងលើ បានឲ្យដឹងទៀតថា ដល់ពេលគេមិនហៅថត នាងបែរជាខំប្រឹងដើរប្រមូល
ទីផ្សារទាក់ទងទៅស្ទើរ គ្រប់ផលិតកម្មថតរឿង និងថតកាយវិការខារ៉ាអូខេ ដើម្បីសុំគេថតដោយ
នាងលើកឡើងថា នាងមិនទាមទារតម្លៃខ្លួន ក្នុងការថតខ្ពស់នោះទេ។ សម្រាប់ព័ត៌មាននេះ គេមិន
ទាន់ដឹងថាជាការពិត ឬយ៉ាងណានោះទេ ដោយសារតែ Looking TODAY ព្យាយាមទាក់ទង ទៅ
លេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ដើម្បីឲ្យនាងបកស្រាយ ជុំវិញ ព័ត៌មាននេះជាច្រើនដង តែមិនអាច
ទាក់ទងបាន ។ តែទោះបីជាយ៉ាងណា Looking TODAY នៅតែផ្តល់ ឱកាស និងរីករាយទទួល ការ
បកស្រាយរបស់ កញ្ញា ពៅ លីដា ជុំវិញព័ត៌មាននេះជានិច្ច៕

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pov lida entertainment khmer star ពៅ លីដា