CamNews

ភាគខាងកើតរបស់អាមេរិក "ឆេះក្ដៅដោយគ្មានភ្លើង"

ការដាច់ភ្លើងដែលអូសបន្លាយមួយសប្ដាហ៍ បានក្លាយឧបសគ្គធំមួយ ដើម្បីសាកល្បងការទ្រាំទ្រ
របស់រដ្ឋមួយចំនួននៅភាគខាងកើតអាមេរិក ខណៈដែលសីតណ្ហភាពអាចឡើងដល់ ៣៨អង្សា។

ព្យុះធំមួយបានធ្វើអោយមានការច្របូកច្របល់ពាសពេញបណ្ដារដ្ឋមួយចំនួននៅភាគខាងកើតសហ
រដ្ឋអាមេរិក។ ខ្យល់ខ្លាំងបានសម្លាប់មនុស្សជាង ១៣នាក់ និងធ្វើអោយមនុស្សរាប់លាននាក់ត្រូវ
ប្រឈមមុខនឹងការគ្មានភ្លើងអគ្គីសនីប្រើប្រាស់។

គ្រោះធម្មជាតិនេះ បានធ្វើអោយមនុស្សជាង ៣លានគ្រួសារ ត្រូវស្ថិតនៅក្នុងសភាពគ្មានភ្លើងប្រើ
ប្រាស់ ប៉ុន្ដែតំបន់មួយចំនួនមានភ្លើងនៅពេលយប់។ ទោះជាយ៉ាងនេះក្ដី តំបន់មួយចំនួនផ្សេងទៀត ត្រូវបានប្រកាសអោយដឹងថានឹងគ្មានភ្លើងប្រើប្រាស់រហូតដល់សប្ដាហ៍ក្រោយ។

បញ្ហាខាងលើត្រូវបានគេជឿថា មិនមែនជាទុក្ខធំបំផុត ដែលប្រជាជនអាមេរិកត្រូវទទួលនោះទេ នៅ
ពេលខាងមុខ រដ្ឋចំនួន ២០ នៅពាសពេញអាមេរិកនឹងត្រូវទទួលកំដៅព្រះអាទិត្យដ៏ខ្លាំងក្លា គឺអាច
ឡើងដល់ ៣៨អង្សា។

ទីភ្នាក់ងារសារព័ត៌មាន AP បានអោយដឹងថា យ៉ាងហោចណាស់មានក្មេង ២នាក់ត្រូវស្លាប់ដោយសារ
កំដៅនៅខាងក្រៅឡើងដល់ ៤១សង្សា នៅក្នុងរដ្ឋ Tennessee៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: usa storm disaster