CamNews

ព័ត៌មានអន្តរជាតិ 

ព្យុះព្រិលទឹកកក ក៏កំពុងតែ វាយប្រហារ គម្រាមដល់ក្រុង ញូវយ៉ក

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មានបរទេស ស៊ិនហួរ កាលពីប៉ុន្មានម៉ោង មុននេះ​ បន្តិចបាន ចេញអត្ថបទផ្សាយ អោយដឹងថា នៅឯ សហរដ្ឋអាមេរិក ឯណោះវិញ​ ពោលគឺ នៅក្រុង ញូវយ៉កផ្ទាល់ តែម្តង ជើងហោះហើរច្រើនជាង៤០០ជើង ត្រូវបានលុបចោល ខណៈគ្រោះធម្មជាតិ ព្យុះព្រិលទឹកកក ក៏កំពុងតែ វាយប្រហារ ។

បន្ថែមពីលើនេះ បើតាមការអោយដឹង ពីគេហទំព័រ តាមដានជើងហោះហើរ FlightAware កាលពី រសៀលថ្ងៃច័ន្ទ ម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍ អោយដឹងថា ជើងហោះហើរ ១៧៧ ជើង មកពី អាកាសយានដ្ឋានអន្តរជាតិ  LaGuardia Airport ត្រូវបានលុបចោល ខណៈជើងហោះហើរ ៧៥ ជើងមកពី អាកាសយានដា្ឋនអន្តរជាតិ Kennedy International (JFK) Airport និងជើងហោះហើរ ១៨៨ ជើងផ្សេងទៀត មកពីអាកាសយានដ្ឋាន អន្តរជាតិ Newark Liberty International Airportក៏ត្រូវ បានលុបចោលដូចគ្នា ។​

គួររំឭកផងដែរថា មិនត្រឹមតែមានសេចក្តីប្រកាស ស្តីពី ការលុបចោល នូវជើងហោះហើរតែប៉ុណ្ណោះ ទេតែនៅក្នុងនោះ ក៏មានសេចក្តីរាយការណ៍ ប្រកាសព្រមាន ស្តីពី អាកាសធាតុអាក្រក់មួយនេះផង ដែរ ដោយនៅក្នុងនោះ ពោលគឺ ក្រុងញ៉ូវយ៉ក កោះ Long Island ​និងផ្នែកខ្លះ នៃរដ្ឋ New Jersey ផ្ទាល់តែម្តង ត្រូវបានប្រកាសអាសន្ន ដោយមានការរំពឹងទុកថា ព្រិលធ្លាក់ និងមានកម្រាស់ដល់ទៅ ១២ ទៅ ២០ ស.ម ខណៈសីតុណ្ហភាព នឹងធ្លាក់ចុះ ហួសពីការស្មាន ។

មិនត្រឹមតែប៉ុណ្ណោះ សាលារៀនមួយចំនួនផ្សេងទៀត ក៏ត្រូវបានបិទទ្វារដូចគ្នាដែរ ។ គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍មុន កន្លងទៅនេះ ប្រជាពលរដ្ឋ យ៉ាងហោចណាស់ ១៣ នាក់ បានស្លាប់បាត់ បង់ជីវិត ក៏ដោយសារ តែរលកអាកាសធាតុ ដ៏អាក្រក់មួយនេះ ដែលបានវាយប្រហារ មកលើភាគ​ ខាងកើតប្រទេស ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: New York Int news Unt news USA US Snow Storm