CamNews

ស្រវឹងស្រាធ្លាក់ភ្នែក បើកម៉ូតូទៅបុកក្បាល របាំងចែកផ្លូវ សន្លប់នៅនឹងកន្លែង

បុរសម្នាក់ក្នុងចំណោមពីរនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយ
គ្រឿងជ្រុលទៅបុកក្បាលរបាំងចែកផ្លូវ ក្បែរវត្តចក្រអង្រែលើ។

នៅវេលាម៉ោងប្រហែលជិត ៨ យប់ នាថ្ងៃទី ២២វិច្ឆិកាកន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍មួយ
បានកើតឡើង បណ្ដាលឱ្យបុរសម្នាក់ត្រូវសន្លប់ និងម្នាក់ទៀតរបួសស្រាល។ ហេតុការណ៍នេះ
បានកើតឡើងនៅក្បែរវត្ដចក្រអង្រែលើ បន្ទាប់ពីបុរសពីរនាក់ ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហមមួយ
គ្រឿង មានស្លាកលេខ ភ្នំពេញ 1AM-6375 បានជ្រុលចង្កូតទៅបុកនឹងក្បាលរបាំងចែកផ្លូវ។

សាក្បីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល ៨យប់ថ្ងៃកើតហេតុ គេឃើញ
ម៉ូតូសង់កូរ៉េ មួយគ្រឿង ជិះគ្នាពីរនាក់ ធ្វើដំណើរពីត្បូងមកជើង ស្រាបតែមកដល់កន្លែងកើត
ហេតុ ក៏កាច់ចង្កូតសំដៅទៅកាន់ក្បាលរបាំងចែកផ្លូវ ហាក់ដូចចង់ធ្វើអត្ដឃាត ធ្វើឱ្យម៉ូតូបុកជា
មួយក្បាលរបាំងនោះ លាន់ឮសូ "ផាំង ប្រាវ!" បណ្ដាលឱ្យបុរសម្នាក់សន្លប់ភ្លាមៗ ក្រោយមកក៏
ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្រោះបន្ទាន់ រីឯបុរសម្នាក់ទៀតត្រូវរងរបួសស្រាល។

នគរបាលនៅកន្លែងកើតហេតុ ថ្លែងថា មូលហេតុនៃករណីគ្រោះថ្នាក់នេះ គឺបណ្ដាលមកពីអ្នក
បើកបរស្រវឹងស្រា មិនអាចបញ្ជាយានជំនិះបាន។

ដោយ ៖ សូរីយ៉ា


Tags: accident PhnomPenh