CamNews

ព័ត៌មានជាតិ 

ចំការដូង៖ ស្លាប់ពីរនាក់ រងរបួសធ្ងន់ម្នាក់ ខណៈរថយន្តដឹកដី បុកគ្នាជាមួយ ម៉ូតូ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់នៅ ក្នុងរាជធានីភ្នំពេញក៏ ដូចជាតាមបណ្តាខេត្ត នានាក្នុង
ព្រះរាជាណាចក្រ កម្ពុជាមានការកើនឡើងជាបន្ត បន្ទាប់ ដោយសារតែអ្នកបើកបរគ្មានការ
ប្រុង ប្រយ័ត្ន មិនចេះអធ្យាស្រ័យគ្នា មិន យោគយល់គ្នាក្នុងការបើកបរ និងបើកបរក្នុងស្ថាន
ភាពស្រវឹង កត្តា ទាំង នេះហើយ ដែលបង្កឲ្យមាន គ្រោះថ្នាក់ ចរាចរកើតឡើង ពេលនេះ
យ៉ាងហោច ណាស់ក៏មានបុរស ពីរនាក់បានស្លាប់ បាត់បង់ជីវិតយ៉ាង អាណោច អាធ័មបំផុត
នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរង របួសយ៉ាងធ្ងន់ធ្ងរ ខណៈដែល ពួកគេជិះម៉ូតូ
មួយ គ្រឿងឌុបគ្នា ហើយត្រូវរថយន្តដឹក ដីបើកបុកពេញទំហឹង កាលពីវេលាម៉ោង ១១និង
៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៣ស្ថិតតាមបណ្តោយផ្លូវ ចំការដូង ក្នុងភូមិរលួស សង្កាត់
ជើង ឯក ខណ្ឌដង្កោ។

ចំពោះហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បុរសរងគ្រោះដែលស្លាប់
២នាក់និងរបួសម្នាក់ខាងលើនេះបានជិះម៉ូតូមួយគ្រឿង ម៉ាក សេ១២៥ស៊េរីឆ្នាំ២០១២ ពណ៌
ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-2121 ជិះឌុបគ្នាទាំង៣នាក់ ធ្វើដំណើររួមគ្នាលើកំណាត់ផ្លូវ
ចំការដូងក្នុងទិសដៅ ពីត្បូងទៅជើង លុះដល់ចំណុចកើត ហេតុ ខាងលើក៏បានបុកគ្នាជា
មួយរថយន្តដឹកដី មួយគ្រឿងម៉ាក ហ៊ុយ ហ្ស៊ូ ពណ៌សពាក់ស្លាកលេខ បាត់ដំបង 3A-0285
ដែលបើកបរធ្វើដំណើរពីជើងទៅត្បូង គឺជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យម៉ូតូដួលខ្ទាតចូល
ក្រោមកង់រថយន្តទាំងមនុស្ស ទាំងម៉ូតូហើយត្រូវ រថយន្ត កិនស្លាប់២នាក់របួសធ្ងន់ម្នាក់ភ្លាមៗ
នៅនឹងកន្លែងកើតហេតុ មើល ទៅគួរឲ្យញញើតបំផុត។

សមត្ថកិច្ចនៅមិន ទាន់ស្គាល់អត្តសញ្ញាណ បុរសពីរនាក់ដែលស្លាប់   បាត់ជីវិតនៅឡើយទេ
ដោយសារតែបុរសពីរ នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះគ្មានប័ណ្ណសម្គាល់
នៅជាប់ខ្លួនរបស់ពួកគេ ។ ចំណែកអ្នករង របួសក្រោយពីកើត ហេតុត្រូវបានរថយន្ត សាម៉ុយ
មក ដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។

បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបង្កបាន រត់គេចខ្លួនបាត់ជាហេតុធ្វើឲ្យសមត្ថកិច្ចមិន
អាចស្គាល់អត្ត សញ្ញាណ អ្នកបើកបររថយន្តបានឡើយ។ ទោះជាយ៉ាងណានេះក្តី ក៏សមត្ថ
កិច្ចបានឃាត់រថយន្តបង្ក និងម៉ូតូ របស់ជន រង គ្រោះ យកទៅកាន់ការិយាល័យជំនាញ ដើម្បី
ចាត់ការតាម ផ្លូវ ច្បាប់ ។        

សមត្ថកិច្ចបានបញ្ជាក់ថាគ្រោះ ថ្នាក់នេះបង្កឡើង ដោយសារម្ចាស់ រថយន្តបើករថយន្ត ក្នុង
ល្បឿនលឿនពេក ហើយជ្រុលល្បឿន រេចង្កូតបុករះតែម្តង ទៅ ទើបបណ្តាលឲ្យ មនុស្សពីរ
នាក់ស្លាប់ នឹងម្នាក់រងរបួសធ្ងន់ធ្ងរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


ប្រភព ៖ DAP


Tags: accident Chom Kar Doung គ្រោះថ្នាក់ ​ ចរាចរណ៍ ចំការដូង