CamNews

ប្លែកៗ 

ម្ដាយសុខចិត្ត ពរពោះជំនួសកូនស្រី

ស្រ្តីវ័យ ៤៩ ឆ្នាំ Linda Sirois រស់នៅ Madawaska សហរដ្ឋអាមេរិកបានស្ម័គ្រចិត្តពរពោះជំនួស
កូនស្រីដើម្បីបង្កើតចៅ ព្រោះកូនស្រីរបស់ខ្លួនមានជំងឺបេះដូងដែលមិនអាចពរពោះបាន។

អ្នកស្រី Linda

កូនស្រីរបស់អ្នកស្រីឈ្មោះ Angel អាយុ ២៥ ឆ្នាំជាមួយនឹងប្ដី Brian អាយុ ២៩ ឆ្នាំត្រូវបានក្រុម
គ្រូពេទ្យប្រាប់ថានារីជាប្រពន្ធមិនអាចពរពោះបាននោះទេ ព្រោះនាងមានបញ្ហាខ្សោយបេះដូង
ដែលបណ្ដាលអោយនាងមិនអាចពរពោះបានព្រោះវាអាចមានគ្រោះថ្នាក់។ ហេតុនេះហើយនាង
Linda ជាម្ដាយត្រូវសម្រេចចិត្តថាពរពោះជំនួសកូនស្រីរបស់ខ្លួនតែម្ដង ដែលនាងបានសម្រេច
ក្នុងការឆ្លងទន្លេដល់ចៅរបស់នាងកាលពីសប្ដាហ៍មុននោះ។

នាង Angel បានប្រាប់ថា ក្រោយពេលបានឮដំណឹងនេះគេមិនសប្បាយចិត្តនោះទេ ប៉ុន្តែក៏ពួក
គេមិនអាចធ្វើអ្វីបានដែរ ម្យាងនាងចង់បានកូនជាខ្លាំងហេតុនេះហើយគ្រួសាររបស់នាងទាំងមួល
ត្រូវសម្រេចចិត្តអោយ Linda ជាម្ដាយពរពោះជំនួស។ ដោយបានប្រើការចាក់បញ្ចូលទឹកអង្គជាតិ
បុរស ទៅក្នុងស៊ុតបង្ករកំណើត។ ហើយកាលពីសប្ដាហ៍មុននេះ Linda ជាម្ដាយបានផ្ដល់កំណើត
ដល់ចៅប្រុសរបស់នាង ដែលគេកើតមកពេញរូបពេញរាង និងមានសុខភាពល្អដូចទារកដទៃ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ nydaily 


Tags: usa family