CamNews

ព័ត៌មានអន្តរជាតិ 

៨៥ នាក់ របួស ក្រោយសាឡាង បើកទៅបុក នឹងវត្តុចម្លែក អាថ៍កំបាំង

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៨៥ នាក់ បានទទួលរងរបួស ធ្ងន់ និង ស្រាល ក្រោយពី សាឡាង ដឹកអ្នក ដំណើរ ល្បឿន លឿន មួយគ្រឿង បានបើក ទៅបុក អង្គធាតុ អាថ័កំបាំង មួយ នៅឯ ក្រុង ហុងកុង នេះបើយោង តាមការ ដកស្រង់ អត្ថបទ ផ្សាយ​ ពីគេហ ទំព័រ សារ ព័ត៌មាន បរទេស channelnewsasia ដែលទើប តែបាន ចេញផ្សាយ កាលពី ប៉ុន្មាន ម៉ោង មុននេះ បន្តិច ។

គួរបញ្ជាក់ផងដែរថា ករណីសាឡាងចម្លងអ្នកដំណើរល្បឿនលឿន បុកទៅនឹងវត្តុចម្លែក មិន ទាន់ដឹង ថាជា អ្វីនោះ បានកើត ឡើងកាល ពីវេលាម៉ោង ១ និង ២០ នាទីរំលងអាធ្រាត្រ ឈានចូលមកដល់ ថ្ងៃសុក្រនេះ។ លើសពីនេះ ទៅទៀត ប្រភព សារព័ត៌មាន ដដែល បន្ថែមថា ករណីគ្រោះថ្នាក់ ខាង លើ បានកើត ឡើងនៅ ឯប្រជុំ កោះ Hei Ling Chau ។ យ៉ាងណាមិញ បើយោង តាមសម្តី អ្នកនាំ ពាក្យ អោយរដ្ឋាភិបាល ក្រុង ហុងកុង អោយដឹង ថា ក្នុងនោះ មនុស្ស ៣ នាក់ បានទទួល រងរបួស ធ្ងន់ ។

បន្ថែមពីលើនេះ ប្រភពអះអាងបន្តថា អំឡុងពេល មានគ្រោះថ្នាក់នោះ មានក្រុមមនុស្សដែលជា អ្នកធ្វើដំណើរ ដល់ទៅ ១០០ នាក់ ជាង ។ ដោយឡែក មកទល់ នឹងខណៈនេះ ក្រុមមន្រ្តីជំនាញ មកពី នាយកដ្ឋាន សង្គ្រោះបន្ទាន់ ពន្លត់អគ្គីភ័យ ក៏កំពុងតែ ចេញ យុទ្ធនាការ តាមដាន ស៊ើប អង្កេត របស់ខ្លួន ក្នុងការ ស្វែងរក តំរុយ ដើម្បី បញ្ជាក់ពី មូលហេតុ ដែលនាំ អោយកើត មាន ឡើង នូវគ្រោះថ្នាក់ មួយនេះ ពោលគឺ កំណត់ សំគាល់ ពីភិនភាគ និងរូបរាង នូវ វត្តុចម្លែក ដែល សាឡាង បើកទៅ បុកនោះ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Hong Kong Ferry China Int news Unt news Viral video Asia