CamNews

ព័ត៌មានអន្តរជាតិ 

នាវាមុជទឹករបស់វៀតណាម នឹងមកដល់ Cam Ranh នៅថ្ងៃស្អែក

កប៉ាល់ដឹកនាវាមុជទឹក Kilo ដំបូងរបស់វៀតណាម កាលពីម្សិលមិញ បានចាកចេញពីសឹង្ហបុរី
ហើយគ្រោងនឹងមកដល់កំពង់ផែ Cam Ranh នាវេលាម៉ោង ១៥ល្ងាច ថ្ងៃស្អែក ទី ៣១ ធ្នូ ឆ្នាំ
២០១៣។


គេហទំព័រ MarineTraffic ដែលជាទីភ្នាក់ងារសារព័ត៌មាន ផ្នែកនាវាពិភពលោក បានឱ្យដឹងថា
កប៉ាល់ Rolldock Sea ដែលដឹកនាវាមុជទឹក Kilo HQ 182 Ha Noi បានចាកចេញពីកំពង់ផែរបស់
សឹង្ហបុរី និងកំពុងធ្វើដំណើរឆ្ពោះមកកាន់វៀតណាម ក្នុងល្បឿនប្រហែល ១,៨០០ម៉ែត្រ/ម៉ោង។

កប៉ាល់មេ Rolldock Sea ដឹកនាវាមុជទឹករបស់វៀតណាម ពី St. Petersburg មកកាន់
Cam Ranh (រូប ៖ Marine Traffic)


តាមគម្រោង នាវានេះនឹងមកដល់កំពង់ផែ Cam Ranh របស់វៀតណាម នៅវេលាម៉ោង ១៥ល្ងាច
(ម៉ោងនៅកម្ពុជា) នាថ្ងៃទី ៣១ធ្នូ គឺយឺតជាងប្រហែល ១ម៉ោង ធៀបនឹងការគ្រោងទុកមុននេះ។
កំពង់ផែ Cam Ranh នឹងជាទីតាំងសំចតចុងក្រោយ ក្នុងដំណើរបំលាស់ទីដែលមានរយៈពេល ១ខែ
កន្លះ របស់កប៉ាល់ Rolldock Sea ដែលបានចាប់ផ្ដើមចាកចេញពីរោងចក្រផលិតនាវា Admiraltei
Verfi នៅក្រុង St. Petersburg ប្រទេសរុស្ស៊ី។

ប្រភពបានឱ្យដឹងថា បន្ទាប់ពីមកដល់ កំពង់ផែ Cam Ranh កប៉ាល់ Rolldock Sea នឹងពន្លិចខ្លួន
មួយផ្នែក ដើម្បីឱ្យនាវាមុជទឹក Ha Noi មុជចូលទៅកាន់ទីតាំងដែលបានគ្រោងទុក។

ផ្នែកខាងក្រោយរបស់កប៉ាល់ Rolldock Sea ត្រូវពន្លិចចុះទឹក ដើម្បីឱ្យនាវាមុជទឹក ចាកចេញ ឬចូល
មកកាន់កន្លែងផ្ទុក (រូប ៖ Maritime-connector)


គួររំឭកថា កិច្ចសន្យារវាង វៀតណាម និងរុស្ស៊ី ស្ដីអំពីការផលិត និងផ្គត់ផ្គង់នាវាមុជទឹក (មិនមែន​ជានាវាដំណើរការដោយថាមពលនុយក្លេអ៊ែរ) ដែលស្ថិតក្នុងគម្រោង 636 សម្រាប់កងទ័ពជើងទឹក
វៀតណាម មានតម្លៃជិត ២ពាន់លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ២០០៩។
កិច្ចសន្យាខាងលើនេះ ត្រូវបូកបញ្ចូលទាំងការបណ្ដុះបណ្ដាលនាវិក ក៏ដូចជាផ្គត់ផ្គង់ឧបករណ៍ចាំ
បាច់ផងដែរ។

តាមគម្រោង វៀតណាម នឹងទទួលបាននាវាមុជទឹក Kilo ចំនួន ២គ្រឿងបន្ថែមទៀត ពីរុស្ស៊ី នៅឆ្នាំ
ក្រោយ ក្នុងនោះ នាវាមុជទឹក ១គ្រឿង អាចនឹងត្រូវប្រគល់មកវៀតណាម នៅក្នុងខែមករា ២០១៤ ។

ទីតាំងរបស់កប៉ាល់ Rolldock Sea ដែលដឹកនាវាមុជទឹក Ha Noi នៅឆកសមុទ្រសឹង្ហបុរី កាលពី
ថ្ងៃទី​ ២៩ធ្នូ (រូប ៖ Marinetraffic)

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ដេកគុក ដល់ទៅ ១៥ ឆ្នាំ ដោយគ្រាន់តែ បង្ហោះ សារ មួយ ??

ថៃ៖ បាតុករម្នាក់ស្លាប់ របួស១៤៣នាក់ និងកងកម្លាំង ២០នាក់របួស

ទាហានកូរ៉េខាងត្បូង ហ្វឹកហាត់ដោយដោះអាវ នៅក្នុងព្រិល ដ៏សែនត្រជាក់


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ MarineTraffic/Ve


Tags: Vietnam Kilo Cam Ranh Russia Ha Noi submarine