CamNews

ព័ត៌មានអន្តរជាតិ 

ទាហានកូរ៉េខាងត្បូង ហ្វឹកហាត់ដោយដោះអាវ នៅក្នុងព្រិល ដ៏សែនត្រជាក់

កាលពីថ្ងៃទី ២៣ ខែ ធ្នូ ទើបតែកន្លងទៅថ្មីៗនេះ បណ្តាទាហាន កូរ៉េខាងត្បូង បានមានការហ្វឺកហាត់ បំប៉នសមត្ថភាព ដ៏សែនយ៉ាប់យឺនជាទីបំផុត ដោយពួកគេសុទ្ធតែត្រូវបាន ឲ្យដោះអាវ (សម្រាប់ទាហាន ប្រុសៗ) ហ្វឹកហាត់ នៅក្នុងអាកាសធាតុដ៏ត្រជាក់ ពោរពេញទៅដោយព្រិល សក្បុស ក្នុងគោលបំណង ដើម្បីបង្កើននូវ សមត្ថភាព ប្រយុទ្ធ នៅក្នុងរដូវរងារ។ 

កាសែតកូរ៉េខាងត្បូង បានឲ្យដឹងថា បណ្តាទាហានកូរ៉េខាងត្បូងទាំងអស់ ត្រូវបង្កើននូវការប្រុងប្រយ័ត្ន ច្រើនជាងមុន ស្របពេលដែលភាពតានតឹង នៅក្នុងឧបទ្វីបកូរ៉េ បានកើនឡើង។

បណ្តាទាហានកូរ៉េខាងត្បូង ដោះអាវរត់ ក្នុងអាកាសធាតុ ដ៏សែនត្រជាក់

ហ្វឹកហាត់ដើម្បីបង្កើនសមត្ថភាព ប្រឆាំងនឹងភាពត្រជាក់ ជម្ងឺគ្រុនផ្តាសសាយ ក៏ដូចជាបង្កើននូវ សមត្ថភាពប្រយុទ្ធ ជាមួយខ្មាំង ក្នុងរដូវរងារ ផងដែរ។

មិនថាទាហានស្រី ឬទាហានប្រុសទេ សុទ្ធតែត្រូវឆ្លងកាត់ ការហ្វឹកហាត់ ទ្រាំជាមួយអាកាសធាតុត្រជាក់ ខ្លាំង ដ៏សែនយ៉ាប់យឺននេះ ទាំងអស់។

ទាហានទាំងអស់ត្រូវដោះអាវ ដេកនៅលើព្រិល ដើម្បីបង្កើនសមត្ថភាព ទ្រាំនឹងអាកាសធាតុ និងជម្ងឺផ្សេងៗ។

ក្នុងនោះ ការហ្វឺកហាត់ដ៏យ៉ាប់យឺន លំបាកជាងគេបំផុត គឺការដែលត្រាំនៅក្នុងវាលលំហ ពោរពេញទៅ ព្រិល ដ៏សែនត្រជាក់នេះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ VTC News

 


Tags: South Korean soldiers train naked snow international news social