CamNews

តារា 

"កូនសិស្សសៅលិញ" ល្មីឈ្មោះ២រូប ពីមុននិងបច្ចុប្បន្ន

ក្រោយ​រយៈពេល ២ទសវត្សរ៍ តារាកុមារ​ពីរ​រូប​របស់ "វត្តសៅលិញ" គឺ Chen Xiaolong (Shi
Xiao Long)និង Hao Shao Wen (Steven Hao) ហាក់​ដូច​មិនសូវ​មានវត្តមានប៉ុន្មាននៅក្នុងភាព
​យន្ត​។

Chen Xiaolong និង Hao Shao Wen (ពាក់វ៉ែនតា) គឺជា​តារាកុមារ​ដ៏​ល្បីឈ្មោះ ក្នុងទសវត្សឆ្នាំ
១៩៩០។ ដោយ​មានឌុងពីកំណើត អ្នក​ទាំងពីរ​ទទួល​បាន​ការ​គាំទ្រយ៉ាងខ្លាំង​ពីមហាជន។ ខ្សែ
ភាព​យន្ត​ល្បីៗ​របស់​ពួកគេ មានដូច​ជា Kids From Saolin, Shaolin Popey ។ល។

ថ្វីបើ​សម្ដែងជាមួយ​គ្នា​បាន​ល្អ ប៉ុន្តែ ចាប់ពីចុង​ទសវត្សឆ្នាំ​១៩៩០មក Chen Xiaolong និង Hao
Shao Wen មិន​បាន​ថតកុនរួមគ្នា​ញឹកញាប់ដូច​មុន។

ឆ្នាំ ២០០៣ Hao Shao Wen បាន​ផ្អាក​ការថតកុន​ដើម្បីផ្ដោតអារម្មណ៍លើការសិក្សា។ ឆ្នាំ
២០០៨ Hao Shao Wen បាន​ចូលរៀននៅមហាវិទ្យា​ល័យ Tamkang តៃវ៉ាន់។ ឆ្នាំ ២០០៩
បុរស​នេះបាន​បង្ហាញខ្លួន​ក្នុងខ្សែភាព​យន្ត​ជាថ្មី ប៉ុន្តែចាប់ពីពេលនោះមក មិនទាន់មាន
ខ្សែភាព​យន្ត​ណាមួយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ដូច​បណ្ដា​រឿង​សៅលិននោះទេ ក្រៅតែ
ពីរឿង "You Are The Apple of My Eye"។

ចំណែក Chen Xiaolong វិញ នៅតែបន្ត​បង្ហាញ​អំពីភាពអស្ចារ្យ​របស់​ខ្លួនក្នុងសិល្បៈ តាមរយៈ
ខ្សែភាពយន្ត Shao Nian Bao Qing Tian (យុវវ័យ​របស់​ប៉ៅចិន) ដែលកម្លោះនេះសម្ដែងជា
តួអង្គ Zhan Zhao និងរឿង យុវវ័យ​របស់​វ៉ាងហ្វ៊ីហុង។ល។

ឆ្នាំ ២០០៣ Chen Xiaolong ទៅសិក្សានៅអាមេរិក រយៈពេល ៤ឆ្នាំ។ ពេលត្រឡប់មកវិញ
គាត់បាន​ចូលរួមសម្ដែងក្នុងខ្សែភាពយន្ដ​រឿង IP-Man 2។ ក្រៅពីនេះ តារាសម្ដែងនេះក៏បាន
ចូលរួមក្នុង​កម្មវិធីជាច្រើន​របស់​ទូរទស្សន៍​ផងដែរ។

Chen Xiaolong ធ្លាប់​ត្រូវ​បានគេគិតថា​ នឹងអាច​ដើរ​តាមផ្លូវ​របស់ លី លីនជា ប៉ុន្តែ គាត់ប្រាប់
ថា ខ្លួនចង់ធ្វើការនៅក្រៅឆាកវិញ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ VNEX


Tags: Chen Xiaolong Shi Xiao Long សៅលិញ Hao Shao Wen Steven Hao