CamNews

ប្លែកៗ 

អ្នកសុំទានលេងខ្លួនបំផុតនៅប្រទេសចិន

ជាមួយនឹងអាវធំ មានបាញ់ទឹកអប់យ៉ាងក្រអូប និងកាត់សក់បែបសម័យទំនើបដែលលាប
ពណ៌ទងដែងសិតត្រង់ទៅលើ Zhou Fei បានក្លាយជាអ្នកល្បីឈ្មោះនៅលើប្រព័ន្ធអ៊ីនធើរ
ណែត ក្នុងនាមជា "ស្មូមលេងខ្លួនបំផុតនៅប្រទេសចិន"។


Zhou Fei សុំទាននៅតាមដងផ្លូវក្នុងក្រុង Chongqing
ឈរនៅក្បែរកាបូបមួយដែលមានបិទសំបុតនៃព្រលានយន្ដហោះមួយចំនួន Zhou Fei ថ្លែង
ថា ប្រសិនអ្នកណាចង់ថតរូបជាមួយខ្លួន ពួកគេនឹងត្រូវចំណាយប្រាក់ ១ យ៉ុន(ប្រហែល
១.០០០រៀល) និង១០០យ៉ុនប្រសិនថតរួមច្រើននាក់។

បើទោះជាមានមនុស្សជាច្រើនមិនបានអោយប្រាក់គាត់បន្ទាប់ពីថតរូបរួច តែ Zhou Fei នៅ
តែធ្វើដូចធម្មតា។ ក្នុងសំលៀកបំពាក់បែបនេះ មនុស្សភាគច្រើនមិនជឿថា គាត់ជាអ្នកសុំ
ទាននោះទេ។


មនុស្សភាគច្រើនមិនជឿងថា Zhou Fei ជាអ្នកសុំទាន
Zhou Fei បានរស់នៅក្នុងស្ថានភាពតែលតោលចាប់តាំងពីគាត់មានអាយុ ១៤ឆ្នាំ។ ដោយ
សារមិនបានរៀនខ្ពស់ ការងារមិនមានស្ថេរភាព កាលពីឆ្នាំទៅ បុរសវ័យ ៤០ឆ្នាំនេះក៏បាន
សម្រេចចិត្ដចេញសុំទានបែបអាជីព។

ក្រៅពីការយកប្រាក់សម្រាប់ការថតរូបជាមួយគាត់ Zhou Fei ក៏អាចរកប្រាក់បាន ៨០០យ៉ុន
ក្នុងម្នាក់ ប្រសិនមានគេចង់អញ្ជើញអោយគាត់អង្គុយហូបអាហារជាមួយ និង ១០.០០០យ៉ុន
សម្រាប់ការបង្ហាញខ្លួនម្ដងៗនៅលើទូរទស្សន៍ និង ១០០.០០០យ៉ុនសម្រាប់សកម្មភាពផ្សាយ
ពាណិជ្ជកម្មអោយផលិតផលមួយ។

Zhou មានសំបុតយន្ដហោះមួយចំនួន នេះបង្ហាញថា គាត់ធ្លាប់ធ្វើដំណើរទៅកាន់ទីក្រុងធំៗ
មួយចំនួន ក្នុងនោះមានក្រុង Wenzhou, Nanjing, Wuhan និង Haikou ។

ម៉ូដសក់សង្ហាររបស់ Zhou
Zhou មានគម្រោងនឹងទៅកាន់ក្រុង Chengdu នៅពេលរកបានប្រាក់គ្រប់គ្រាន់ ប៉ុន្ដែគាត់បាន
អោយដឹងថា អាចនឹងមករកការងារធ្វើនៅ Chongqing ក្រោយពីបានដើរទស្សនាជុំវិញប្រទេស
ចិន។


Zhou លេចធ្លោនៅតាមដងផ្លូវ

ទោះជាយ៉ាងនេះក្ដី Zhou បានថ្លែងថា ខ្លួនមានបំណងចង់បង្កើតមូលនិធិផ្ទាល់របស់ខ្លួន។
គាត់ចង់ជួយដល់អ្នកសិល្បៈមានទេពកោសល្យដែលមិនត្រូវបានគេស្គាល់ដោយការបង្កើត
ក្រុមសកម្មមួយដើម្បីរៀបចំកម្មវិធីសំដែង។

ជាចុងក្រោយ លោកថ្លែងថា ៖ "មហាសេដ្ឋី Chen Guangbiao អាចធ្វើការងារមនុស្សធម៌ធំៗ
ដូច្នេះហេតុអ្វីក៏ខ្ញុំមិនអាចធ្វើការងារតូចៗបាន?"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ IC

Tags: strangechinachinesebeggar