CamNews

ចូរកុំចាញ់ល្បិចជនខិលខូច - កម្មវិធីឆ្នោតឡូតូ Nokia មិនមែនជាការពិតឡើយ

ថ្មីៗនេះ មានលេចចេញនូវករណីជនខិលខូចបានប្រើប្រាស់ពាណិជ្ជសញ្ញាNokia ដើម្បី
អនុវត្ត កម្មវិធីឆបោកអតិថិជនជាថ្មីម្តងទៀតហើយ។

ឈ្មោះកម្មវិធីឆបោកអាចមានដូចជា Nokia Lottery , Nokia Live Promo, Nokia Year
Promotion, Nokia New Year Bonanza ឬ Nokia Anniversary ។ល។ ជនខិលខូចទាំងនោះ
ជាទូទៅប្រើប្រាស់ អ៊ីមែល និងសារ (SMS) ទំនាក់ទំនងទៅអតិថិជនថា ពួកគេឈ្នះឆ្នោត
ឡូតូគិត ជាទឹក ប្រាក់មានចំនួន ២៥០.០០០ ផោន ឬ ៦០០.០០០ ផោន ឬអាចជាចំនួន
ទឹកប្រាក់ ផ្សេងពីនេះក៏មាន ។ ដូច្នេះ ប្រសិនបើលោកអ្នកអានបានទទួលព័ត៌មានដូចបាន
រៀបរាប់ខាងលើនេះ សូមកុំឆ្លើយតប ព្រោះវាពុំមែនជាការពិតឡើយ។

ប្រភពពីក្រុមហ៊ុន Nokia ក៏បានបញ្ជាក់ច្បាស់ថា ក្រុមហ៊ុនពុំបានបង្កើតកម្មវិធីបែបនេះឡើយ។
កម្មវិធីនេះគឺជាល្បិចកលរបស់ជនឱកាសនិយម។ កន្លងមកក្រុមហ៊ុន Nokia តែងតែបានជូន
ដំណឹងនេះដល់អតិថិជន ជាបន្តបន្ទាប់និងបានបញ្ជាក់ហើយបញ្ជាក់ទៀតជូនអតិថិជន ថា
កុំឆ្លើយឆ្លង ឬផ្តល់ព័ត៌មានពិស្តារផ្ទាល់ខ្លួនជាមួយសារ ឬអ៊ីមែលប្រភេទខាងលើ ដើម្បី
ជៀសវាងការខាតបង់ពេលវេលា និងប្រាក់កាសទៅលើជនជំពូកនេះ។

ប្រភព៖ Nokia

Tags: nokialotterydefraud