CamNews

ទូរស័ព្ទ 

Nokia នឹងវិលត្រលប់ មកផលិតស្មាតហ្វូនវិញ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន​ Nokia បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុននឹងវិលត្រលប់មកធ្វើអាជីវកម្ម ផលិតទូរស័ព្ទចល័តវិញ។ ជាក់ស្តែងត្រលប់មកពេលវេលាណាមួយនោះ នៅមិនទាន់ដឹងច្បាស់នោះ ទេ។

នៅក្នុងព្រឹត្តិការណ៍ MWC 2016, Nokia បានកំណត់បញ្ជាក់ថា ខ្លួននឹងវិលត្រលប់មកធ្វើជំនួញផ្នែក ស្មាតហ្វូនវិញ។ បើតាមលោកនាយកប្រតិបត្តិ Rajeev Suri, ក្រុមហ៊ុននៅមិនទាន់មានកាលវិភាគ ជាក់លាក់ ហើយក៏មិនប្រញាប់ណាស់ណាសដែរ: "អាចនៅក្នុងឆ្នាំ២០១៦ ឬក៏យឺតជាងនេះ"។


កាលពីមុន ក្រុមហ៊ុនហ្វាំងឡង់ បានលក់ផ្នែកអាជីវកម្មឧបករណ៍ចល័តរបស់ខ្លួន ទៅឲ្យ Microsoft ក្នុងតម្លៃ ៧,២ពាន់លានដុល្លារ។ ចាប់ពីពេលវេលានោះមកដល់បច្ចុប្បន្ននេះ Nokia ទើបតែបាន បញ្ចេញលក់ ថែប្ល៊ែតប្រើ Android ដែលមានឈ្មោះថា N1 តែមួយប៉ុណ្ណោះ។

រជ្ជកាលរបស់ Nokia នៅក្នុងវិស័យទូរស័ព្ទ ចាប់ផ្តើមពីបណ្តាឆ្នាំ១៩៩០ ហើយអូសបន្លាយរយះពេល ជិត ២០ឆ្នាំ។ រហូតដល់ឆ្នាំ២០០៧ ពេលដែល iPhone ចាប់ផ្តើមបង្ហាញណែនាំខ្លួន Nokia ក៏ចាប់ផ្តើម ធ្លាក់ចុះ។

ចាប់ពីពេលទិញយក Alcatel-Lucent ក្រុមហ៊ុន Nokia ក៏បានផ្តោតអារម្មណ៍ក្នុងការអភិវឌ្ឍន៍ Network 5G។ ប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា សកម្មភាពទិញត្រលប់មកវិញនូវសារជីវកម្ម ផលិតឧបករណ៍ទូរគមនាគមន៍របស់បារាំង គឺដើម្បីរៀបចំខ្លួន វិលត្រលប់ទៅធ្វើអាជីវកម្មផ្នែកទូរស័ព្ទ ចល័តវិញ៕

- អានអត្ថបទ៖ ស្មាតហ្វូន RAM 6 GB ដំបូងគេលើពិភពលោក នឹងបង្ហាញខ្លួននៅថ្ងៃទី១ ខែមីនា អមដោយរូបរាង អេក្រង់កោងយ៉ាងកាលីប
- អានអត្ថបទ៖ [ប្លែកអារម្មណ៍] ទស្សនាវីដេអូ បើកប្រអប់ Samsung Galaxy S7 នៅក្នុងទឹកវិញម្តង ប្លែកយ៉ាងណាដែរ?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Cnet, Zing


Tags: Nokia Smartphone Hightech