CamNews

តារា 

ពេជ្រ អាវីហ្សា បុរស​សម្បូរ​ទ្រព្យ តាម​ប្រម៉ាញ់​បេះដូង

ភ្នំពេញៈ ស្រីស្រស់សម្រស់ឆើតឆាយ សាច់សរម៉ដ្ឋរលោង ប្រៀបដូចសំឡី កញ្ញា ពេជ្រ អាវីហ្សា
ថ្មីៗនេះ ត្រូវបានលេចឮព័ត៌មានថា ដោយសារតែនាង មានសម្រស់ ស្រស់ស្អាតគួរជាទី ចាប់អា
រម្មណ៍រហូត ធ្វើឲ្យបុរសៗជាច្រើន ឈ្លក់វង្វេងនិងរូបសម្រស់ សិចស៊ីទាក់ទាញ បានធ្វើឲ្យ បុរស
សម្បូរទ្រព្យ មានអំណាចម្នាក់តាម ហួងហែងប្រម៉ាញ់ យកការស្រលាញ់ពី នាងថែមទៀតផង។

ជាធម្មតាមនុស្សស្រី រូបស្រស់ផូរផង់និយម តុបតែងខ្លួនបែបនារី សិចស៊ីសម័យថ្មី កញ្ញា ពេជ្រ
អាវីហ្សា នាពេលកន្លងមកធ្លាប់លេច ឮព័ត៌មានថានាងសម្ងំ បង្កាត់ភ្លើងស្នេហាជាមួយ បុរសវ័យ
ជ្រេសម្បូរទ្រព្យ ម្នាក់ដោយស្ងាត់ៗ។ មិនតែប៉ុណ្ណោះបុរស កំពូលស្នេហ៍នោះក៏ ត្រៀមបើករោង
ចក្រចាយទុន ជាច្រើនម៉ឺន ដុល្លារឲ្យនាង ធ្វើជាថៅកែស្រី ទាំងវ័យក្មេងថែមទៀតផង។ តែជុំវិញ
ព័ត៌មានរសើបនេះ ត្រូវបាននាងចេញមុខ ច្រានចោលទាំងស្រុង ដោយអះអាងថា បេះដូងរបស់
នាង មិនទាន់មានម្ចាស់ គ្រងនោះទេ។

បន្ទាប់ពីព័ត៌មាននេះស្ងប់ មិនទាន់បានប៉ុន្មាន ផងក៏មានពាក្យចចាមអារ៉ាម លើកឡើង សារជាថ្មី
ម្តងទៀតថា ចំពោះបុរសសម្បូរ ទ្រព្យដែលធ្លាប់ ជំពប់រឿងរ៉ាវស្នេហា ជាមួយនាងនាពេល កន្លង
មកច្បាស់ណាស់ ថាជាគូស្នេហ៍ នឹងគ្នាហើយភាគច្រើន ពួកគេទាំងពីរ តែងតែឧស្សាហ៍ស្កាត់
ជួបគ្នានៅក្រៅប្រទេស តែពីរនាក់ដោយសារ តែចង់គេចវេស ពីក្រសែភ្នែកអ្នកកាសែត ក៏ដូចជា
មហាជនទូទៅ។

បុរសសម្បូរទ្រព្យរូបនេះក៏ កំពុងតែខិតខំ យកចិត្តយកថ្លើម អាវីហ្សា គ្រប់បែបយ៉ាងដើម្បី ផ្លាស់ប្តូរ
យកបេះដូងស្រី រូបស្រស់ម្នាក់នេះបាន ធ្វើជាម្ចាស់ពេញសិទ្ធិ និងចង់ឲ្យនាងបើក ចំហរពីចំណង
ស្នេហារវាងនាង និងគេ (បុរសសម្បូរទ្រព្យ) គ្រាន់តែថាតារា សម្តែងស្រីរូបនេះ ហាក់ដូចជាមិនសូវ
ចង់ បង្ហាញពីទំនាក់ទំនង ជាមួយបុរសមានទាំងទ្រព្យ និងអំណាចនេះប៉ុន្មានទេ រាល់ពេលជួបគ្នា
ហាក់ មានការលាក់លៀម បិទបាំងស្ទើរគ្រប់ជំហាន។

ទោះបីជាយ៉ាង Looking TODAY បានទាក់ទងទៅ កញ្ញា ពេជ្រ អាវីហ្សា តាមទូរស័ព្ទនៅថ្ងៃទី២៧
ខែមិថុនាឆ្នាំ២០១៣នេះ តែត្រូវបានមនុស្ស ម្នាក់លើកទូរស័ព្ទ ដោយអះអាងថា ជាប្អូនស្រីរបស់
នាង។អ្នកលើកបានប្រាប់ថា “បងស្រីរបស់ខ្ញុំគាត់ឈប់ ប្រើលេខទូរស័ព្ទនេះទៀត ហើយបងលេខ
នេះ គាត់ឲ្យខ្ញុំប្រើជំនួស”រួចនាងក៏បិទ ទូរស័ព្ទតែម្តងទៅ ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich avisa entertainment khmer star