CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ឯកសារ ស្តីពី បេក្ខភាព យន្តហោះ ចម្បាំង មានឥទ្ធិពលខ្លាំង បំផុត អំឡុង សង្គ្រាមលោកលើកទី ២

ព័ត៌មានអន្តរជាតិ ៖ The Republic P-47 Thunderbolt គឺជាបេក្ខភាព យន្តហោះចម្បាំង ដ៏មានឥទ្ធិ ពលខ្លាំង និង មានទម្ងន់ធ្ងន់បំផុត ក្នុងទំព័រប្រវត្តិសាស្រ្ត ដែលត្រូវបានបំពាក់ដោយ ម៉ាស៊ីន ពិស្តុង (piston) តែមួយ តែប៉ុណ្ណោះ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារ ព័ត៌មានឡាយឡីក ។

ប្រភពបញ្ជាក់ថា វាពិតជាធ្ងន់ ខណៈបេក្ខភាព យន្តហោះចម្បាំងមួយនេះ បានបំពាក់នូវ ម៉ាស៊ីនកាំ ភ្លើង មានមុខកាត់គ្រាប់កាំភ្លើងដល់ទៅ .៥០ ដល់ទៅ ៨ គ្រឿង   ពោល ២ គ្រឿង នៅជាប់នឹងស្លាប នីមួយៗ ។ នៅពេលដែល បំពាក់គ្រឿងសព្វាវុធ ចប់សព្វគ្រប់    បេក្ខភាពយន្តហោះចម្បាំង ដ៏មាន ឥទ្ធិពលមួយនេះ​មានទម្ងន់ដល់ទៅ ៨ តោន  ឯណោះ  ដោយនៅក្នុងនោះ វាមានមុខងារ ជាចម្បង ក្នុងការវាយប្រហារទៅលើដៃ ដោយអាចបំពាក់បាន នូវគ្រាប់  រ៉ុកកែត  ៥ អ៊ីង ខណៈផ្ទុកគ្រាប់បែក បានដល់ទៅ ២,៥០០ ផោន ។

គួរបញ្ជាក់ថា The P-47 ឥទ្ធិពលខ្លាំងរបស់វា ខណៈបានបំពាក់នូវម៉ាស៊ីន Pratt & WhitneyR-2800 Double Wasp ស្របពេលមានប្រសិទ្ធភាព ខ្ពស់បំផុត ក្នុងការហោះ រយៈកំពស់ខ្ពស់ អំឡុងយុទ្ធនា ការ វាយប្រហារ តាមអាកាស ។ ដោយបានព័ត៌មាន ថាជាបេក្ខភាព យន្តហោះចម្បាំងមានឥទ្ធិពល ក្នុងប្រវត្តិសាស្រ្តនោះ The P-47 ពិតជាធ្លាប់   បានវាយប្រហារ     ទៅលើ  តំបន់អឺរ៉ុប អំឡុងសម័យ សង្គ្រាមលោកលើកទី ២ ។

គួររំឭកថា The P-47 គឺជាយន្តហោះចម្បាំង   ដ៏មានឥទ្ធិពល  ចម្បងមួយគ្រឿង របស់ទ័ពអាកាស សហរដ្ឋអាមេរិក United States Army Air Forces (USAAF) នាយុគសម័យ សង្គ្រាមលោកលើកទី ពីរ ខណៈក៏ធ្លាប់បានបម្រើអោយ កងកម្លាំងសម្ព័ន្ធមិត្ត    ថែមទៀតផង ជាពិសេស ប្រទេសបារាំង អង់គ្លេស និង រុស្ស៊ីជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឡាយឡីក


Tags: Int news Unt news Breaking news USA US United States Obama NSA plane crash WWII