CamNews

តារា 

ប៊ីរីយ៉ា ឆក់បានដំណែង ជាតួឯកក្នុងខ្សែភាពយន្ត ភាគថ្មីនៅ CTN

ភ្នំពេញ៖  ទើបតែថតបញ្ចប់ខ្សែរឿង "ម៉ែក្មេក រើសកូនប្រសា" ឱ្យខាងស្ថានីយទូរទស្សន៍បាយ័ន
មិនទាន់ទាំងបាត់ ហត់ស្រួលបួលផង ពេលនេះតារាសម្តែង ស្រីខ្ពស់ស្រឡះ ចង្កាស្រួច កូនកាត់
ឥណ្ឌា កញ្ញា ប៊ីរីយ៉ា ក៏មានឱកាសទទួល បានដំណែងជាតួឯក ក្នុងខ្សែរឿងថ្មីមួយទៀត គ្រោង
នឹងដំណើរការ ថតឆាប់ៗខាងមុខនេះ ។

ជួបសំណេះសំណាល ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី២៣ ខែ
សីហា ឆ្នាំ២០១៣នេះ ស្រីស្រស់ ប៊ីរីយ៉ា បានប្រាប់ឲ្យដឹងថា ឥឡូវនេះនាងកំពុងតែ ត្រៀមខ្លួន
ចូលគ្រងដំណែង ធ្វើជាតួឯក ក្នុងខ្សែរឿងថ្មី មួយទៀតឱ្យខាងស្ថានីយទូរទស្សន៍ CTN។

កញ្ញា ប៊ី រីយ៉ា បាននិយាយបន្តថា សម្រាប់អាជីព សិល្បៈរបស់នាង សព្វថ្ងៃនេះបើទោះជាចូល
មកដល់រដូវភ្លៀង ហើយក៏ពិតមែន ប៉ុន្តែវាហាក់ដូចជា នៅតែមានការមមាញឹក ដដែល ព្រោះថា
បច្ចុប្បន្ននេះនាងកំពុងតែ ទទួលបានការហៅឱ្យទៅថត ជាស្ប៉តពាណិជ្ជកម្ម និងសម្តែងរឿងជា
ដើម។ ជាស្តែងថ្មីៗនេះនាង ទើបតែបានចុះកុងត្រា ទទួលថតរឿងភាគឱ្យ ខាងទូរទស្សន៍ CTN។

អតីត Freshie Gril លេខ២ ប្រចាំឆ្នាំ ២០០៨ កញ្ញា ប៊ីរីយ៉ា បានបញ្ជាក់ថា សម្រាប់ខ្សែរឿងដែល
នាង កំពុងតែត្រៀមខ្លួន ចូលសម្តែងឱ្យខាងទូរទស្សន៍CTN ជាប្រភេទរឿងភាគ ដែលនៅក្នុងសាច់
រឿងនេះ ខាងអ្នកដឹកនាំ តម្រូវឱ្យនាង សម្តែងធ្វើជាតួឯក។ ចំណែកឯចំណងជើង នៃខ្សែរឿងនេះ
មិនត្រូវបានកញ្ញា ប៊ីរីយ៉ា បង្ហើបប្រាប់ឱ្យដឹង នោះឡើយ។ ចំពោះរឿងថ្មីនេះ គឺខាងផលិតកម្ម គ្រោង
នឹងចាប់ផ្តើម ដំណើរការថតនៅដើមខែកញ្ញា ឆ្នាំ២០១៣ខាងនេះ។ ចាប់តាំងពីទទួលយក ការសម្តែង
រហូត មកដល់ពេលនេះ គឺនាងបានគ្រង់ដំណែង ធ្វើជាតួឯកចំនួន៤រឿង មកហើយ ដោយបូករួមទាំង
រឿងថ្មី ដែលកំពុងតែត្រៀមខ្លួន ចូលសម្តែងនេះ។

តារាសម្តែងកូនកាត់ ឥណ្ឌា កញ្ញា ប៊ីរីយ៉ា មួយរយៈចុងក្រោយនេះ ត្រូវបានមហាជន មើលឃើញថា
នាងកំពុងតែត្រូវប៉ាន់ក្នុងការគ្រង តំណែងធ្វើជាតួឯកផ្ទួនៗ គ្នាតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏
មានឱកាស ច្រើនផងដែរ ក្នុងការចេញមុខថតស្ប៉ត ពាណិជ្ជកម្មឲ្យបណ្តា ក្រុមហ៊ុនផលិតផលនានា
នៅក្នុងស្រុក។ ប៊ីរីយ៉ា បានក្តោបយកការងារ សិល្បៈច្រើនផ្នែក នៅឆ្នាំ២០១៣ នេះ ជាតារាសម្តែង
បង្ហាញម៉ូដ និងពិធីការិនី ប៉ុន្តែនាងនៅមិនទាន់ អាចឡើងច្រៀង ជាតារាកិត្តិយស បានដូចតារាដទៃ
ទេ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: biriya entertainment khmer star actress ប៊ីរីយ៉ា