CamNews

ទូរស័ព្ទ 

មិនធម្មតា! ស្មាតហ្វូនអាមេរិចមួយនេះ ប្រើបានទាំង Android និង Windows Phone

Saygus ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចអាមេរិច បានប្រកាសឲ្យដឹងថា នឹងធ្វើការបង្ហាញ ណែនាំនូវកំពូលស្មាតហ្វូនមួយ ដែលមានសមត្ថភាពអាចប្រើបានប្រព័ន្ធប្រតិបត្តិការពីរ ក្នុងឧបករណ៍ តែមួយ។

...អាន៖ CEO Blackberry ទទួលរងភាពអាម៉ាសមិនតិចឡើយ ដោយសារតែប្រពន្ធរបស់គាត់ ជាអ្នកគាំទ្រ ផ្កាប់មុខរបស់ Samsung

យោងតាមប្រភពព័ត៌មានពីក្រុមហ៊ុនផលិត ស្មាតហ្វូន Saygus V-Squared ត្រូវបានដំឡើងពីបណ្តា ឧបករណ៍គ្រឿងផ្សំ និងវត្ថុធាតុលំដាប់ខ្ពស់។ ស្មាតហ្វូនមានការរចនាម៉ូត តម្រូវដល់បុរសភេទ ប្រើ Android 4.4 KitKat ហើយនឹងមាន "សមត្ថភាពប្រើបានប្រព័ន្ធប្រតិបត្តិការពីរ"។ ក្រៅពី Android ស្មាតហ្វូននេះត្រូវបានគេរំពឹងទុកថា នឹងអាចប្រើបាន​ប្រព័ន្ធប្រតិបត្តិការ  Windows Phone មួយទៀត។

V-Squared ត្រូវបានបំពាក់នូវបណ្តា Feature គួរឲ្យទាក់ទាញជាច្រើនដូចជា Sensor ស្គែនក្រយៅដៃ បច្ចេកវិទ្យាសម្លេង Harman Kardon រន្ធដោតមេម៉ូរីក្រៅពីរ (ផ្គត់ផ្គង់ដល់ទំហំអតិបរមា 256GB)។ ដូច្នេះ បើបូករួមជាមួយនឹង 64GB ទំហំមេម៉ូរីក្នុងស្មាតហ្វូនទៀត នោះអ្នកប្រើប្រាស់នឹងមានទំហំមេម៉ូរីទាំង អស់ឡើងដល់ 320GB។ V-Squared ក៏មានផ្គត់ផ្គង់ Wireless HD ផងដែរ។ ស្មាតហ្វូនមានកាមេរ៉ា ក្រោយ 21MP និងកាមេរ៉ាមុខ 13MP។ កាមេរ៉ាទាំងពីរនេះ សុទ្ធតែមានបំពាក់បច្ចេកវិទ្យាទប់រំញ័រ ជាស្រេច។

...អាន​៖ អីយ៉ា! iPhone 6 Plus ប្រើបាន Windows 98 ផង

បើទោះបីជាមិនបានបង្ហាញពីសន្ទស្សន៍ IP ប៉ុន្តែ Saygus បានប្រកាសឲ្យដឹងថា V-Squared ក៏ត្រូវបាន បំពាក់នូវ Feature ការពារជម្រាបទឹកដែរ។ លក្ខណៈសម្បត្តិនៅសល់ផ្សេងទៀតរបស់ស្មាតហ្វូននេះ រួមមាន អេក្រង់ទំហំ 5 inch រីសូលុយហ្សិន 1080p, រន្ធ Infrared IR, CPU Quad Core Snapdragon 2.5GHz (អាចជា Snapdragon 801), Ram 3GB, ថាមពលថ្ម 3100mAh មានសមត្ថភាពផ្គត់ផ្គង់ ថាមពលប្រហាក់ប្រហែលនឹង បរិមាណថ្ម 4500mAh ធម្មតា។ វាក៏មានផ្គត់ផ្គង់ការសាកថ្ម អត់ខ្សែផង ដែរ។

...អាន៖ ទស្សនាវីដេអូ Xperia Z3 ប្រើប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop វ៉ើហ្សិនដើម (Original Version) បន្តិចទៅមើល៍

បច្ចុប្បន្ននៅមិនទាន់ដឹងច្បាស់ ពីពេលវេលានៃការដាក់លក់នៅលើទីផ្សារ ក៏ដូចជាតំលៃលក់របស់ Saygus V-Squared នៅឡើយទេ។ ជាក់ស្តែងដោយសារតែស្មាតហ្វូនដណ្តើមបានពានរង្វាន់ CES 2015 Innovation Award ដូច្នេះសឹងតែប្រាកដថា វានឹងត្រូវបានដាក់បង្ហាញខ្លួន នៅក្នុង CES 2015 ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខែ មករា ឆ្នាំ ២០១៥ ខាងមុខនេះ៕

...អាន៖ ឮថា Galaxy Note 5 នឹងប្រើប្រាស់អេក្រង់ 4K និងកំរិតដង់ស៊ីតេភិចហ្សែលឡើងដល់ 700 ppi ច្បាស់យ៉ាងណាទៅហ្ន៎?

 

ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena, Vreview

 


Tags: smartphone Android Windows Phone Saygus V-Squared Hightech