CamNews

ទូរស័ព្ទ 

ទស្សនាវីដេអូ Xperia Z3 ប្រើប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop វ៉ើហ្សិនដើម បន្តិចទៅមើល៍

នៅថ្ងៃនេះ Sony បានបង្ហោះនូវវីដេអូមួយ បង្ហាញអំពីស្មាតហ្វូន Xperia Z3 ប្រើ Android 5.0 Lollipop វ៉ើហ្សិនដើម (AOSP)។ នៅក្នុងឃ្លីប ប្រិយមិត្តនឹងបានឃើញបណ្តា Feature ដែលលេចធ្លោរបស់ Lollipop ដូចជា Feature ប្រាប់ដំណឹងម៉ូតថ្មី បណ្តា icon មានរាងរាបស្មើ បណ្តា Application រចនាម៉ូត តាមស្ទីល Material Design...។

...អាន៖ ឮថា Galaxy Note 5 នឹងប្រើប្រាស់អេក្រង់ 4K និងកំរិតដង់ស៊ីតេភិចហ្សែល
ឡើងដល់ 700 ppi ច្បាស់យ៉ាងណាទៅហ្ន៎?

Sony បានឲ្យដឹងថា បច្ចុប្បន្នរូបសណ្ឋានឧបករណ៍នៃប្រព័ន្ធប្រតិបត្តិការ កំពុងតែបានបង្កើតធ្វើឡើង សម្រាប់ Z3 រីឯសម្រាប់ Z1 និង Z2 គឺបានបញ្ចប់សព្វគ្រប់ហើយ។ ក្នុងពេលអនាគតខាងមុខនេះ ក្រុមហ៊ុននឹងឆាប់ៗធ្វើការផ្គត់ផ្គង់បណ្តា File ដែលចាំបាច់ ដើម្បីឲ្យយើងអាចដំឡើង Android 5.0 Lollipop AOSP ដល់ឧបករណ៍របស់ខ្លួនបាន។

...អាន៖ Apple Watch ស្រោបមាស 18K នឹងបង្ហាញខ្លួន នៅថ្ងៃទិវានៃក្តីស្រលាញ់ ២០១៥ តំលៃវិញ ពិបាកលូក

...អាន៖ អីយ៉ាស់! ស្មាតហ្វូនថ្មីរបស់ Lenovo មានការឌីហ្សាញរូបរាង ដូចនឹង iPhone 6 ខ្លាំងម្ល៉េះ

ដោយសារតែនេះគឺជាវ៉ើហ្សិនដើម (Original Version) វាត្រូវបានបង្កើតឡើងពីកូដបើកចំហ របស់ Android ដូច្នេះវាមិនបានភ្ជាប់មកជាមួយបណ្តាសេវាកម្ម Google ឧទាហរណ៍ជាក់ស្តែងដូចជា Gmail, Google+, Mapsទន្ទឹមនឹងនោះ ក៏គ្មាន Play Store ដែរ។ ជាក់ស្តែង នោះមិនមែនជាបញ្ហានោះទេ ដោយសារតែនៅពេល Sony បង្ហាញនូវវ៉ើហ្សិន AOSP នេះ បណ្តាអ្នកអភិវឌ្ឍន៍ភាគីទីបី នឹងមានវិធី ជួយសម្រួលដល់ យើងអាចដំឡើងនូវបណ្តាសេវាកម្ម Google Apps មួយស្រេច ចូលក្នុងឧបករណ៍ មិនខាន៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ sony, tinhte


Tags: Xperia Z3 Android 5.0 Lollipop Sony Smartphone Hightech