CamNews

ព័ត៌មានបច្ចេកវិទ្យា 

CEO BlackBerry ទទួលរងភាពអាម៉ាស ដោយសារតែប្រពន្ធលោក ប្រើប្រាស់តែទូរស័ព្ទ Samsung

ក្នុងពេលដែលលោកនាយកប្រតិបត្តិ John Chen កំពុងតែខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ធ្វើការផ្សាយពាណិជ្ជកម្ម ដល់បណ្តាផលិតផលរបស់ BlackBerry បែរជាភរិយារបស់លោក គឺជាអ្នក គាំទ្រ (Fan) ផ្គាប់មុខរបស់ទូរស័ព្ទ Samsung ទៅវិញ។

...អាន​៖ អីយ៉ា! iPhone 6 Plus ប្រើបាន Windows 98 ផង 

បន្ទាប់ពីរយះពេលមួយឆ្នាំ ក្នុងការឡើងមកជំនួសតំណែងរបស់លោកនាយកប្រតិបត្តិ Thorsten Heins, លោក John Chen បានធ្វើការពង្រឹងដល់ដំណើរការជំនួញរបស់ BlackBerry ជាខ្លាំង ។ ជាមួយនឹង BlackBerry Passport ដែលជាស្មាតហ្វូនមានអេក្រង់ Touch បួនជ្រុង បូករួមនឹងប៊ូតុង Keyboard  គ្រប់គ្រាន់នោះ លោក Chen បានអូសទាញអ្នកប្រើប្រាស់ជាច្រើននាក់ ឲ្យត្រលប់ងាក មកប្រើផលិតផលរបស់ក្រុមហ៊ុនវិញ។ នៅក្នុងខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ ស្មាតហ្វូន BlackBerry Classic នឹងធ្វើការបង្ហាញខ្លួន ហើយក៏នឹងសន្យាថា វានឹងនាំមកនូវជោគជ័យថ្មីមួយ ដល់ក្រុមហ៊ុន។

...អាន៖ ទស្សនាវីដេអូ Xperia Z3 ប្រើប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop វ៉ើហ្សិនដើម (Original Version) បន្តិចទៅមើល៍

ជាក់ស្តែង លោក Chen បានត្រឹមតែធ្វើបានល្អ សម្រាប់ការងារផ្សាយពាណិជ្ជកម្មអំពីទូរស័ព្ទ BlackBerry ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះ។ មនុស្សជាច្រើនបានសម្តែងភាពភ្ញាក់ផ្អើលខ្លាំងគួរសម នៅពេលដែលភរិយារបស់លោក គឺជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ Samsung។ នៅក្នុងព្រឹត្តិការណ៍ មួយចំនួន ភរិយាលោក CEO BlackBerry បានធ្វើឲ្យមនុស្សជាច្រើននាក់មានការភ្ញាក់ផ្អើល នៅ ពេលដែលរូបគាត់បានប្រើប្រាស់ទូរស័ព្ទរបស់ Samsung។ លោក Chen បានខិតខំបញ្ចុះបញ្ចូល ភរិយារបស់ខ្លួនឲ្យប្រើប្រាស់ទូរស័ព្ទ BlackBerry ដែរ ប៉ុន្តែលោកទទួលបានមកវិញ នូវចម្លើយថា: "ទេ ខ្ញុំចូលចិត្តប្រើប្រាស់ទូរស័ព្ទ Samsung របស់ខ្ញុំ"។ ដោយសាររឿងនេះ បានធ្វើឲ្យលោកនាយក ប្រតិបត្តិរបស់ BlackBerry មានការបាក់មុខ និងខ្មាសគេមិនតិចទេ។

...អាន៖ ឮថា Galaxy Note 5 នឹងប្រើប្រាស់អេក្រង់ 4K និងកំរិតដង់ស៊ីតេភិចហ្សែល
ឡើងដល់ 700 ppi ច្បាស់យ៉ាងណាទៅហ្ន៎?

នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីបំផុតមួយ លោក Chen បានឲ្យដឹងថា BlackBerry បានឆ្លងផុតនូវ ដំណាក់កាលលំបាកហើយ ហើយក៏កំពុងឈានទៅដល់ ផលចំណេញផងដែរ។ "នៅក្នុងពេល វេលាបច្ចុប្បន្ននេះ ពួកយើងមានភាពជឿជាក់ថា មានការគ្រប់គ្រងបានយ៉ាងល្អ សម្រាប់ដំណេើរការ ផ្គត់ផ្គង់ ស្តុក ដើម្បីប្រមូលមកវិញនូវសាច់ប្រាក់។ BlackBerry បានរស់ឡើងវិញហើយ។ ឥឡូវនេះ ពួកយើងនឹងគិតដល់ការ កើនឡើងជាបន្តបន្ទាប់ទៀត" លោក Chen បន្តចែករំលែកឲ្យដឹង៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ Phonearena, Vreview


Tags: CEO BlackBerry Samsung's phone Smartphone Hightech