CamNews

តារា 

នេត សុចរិយា រំពឹងតួកាចក្នុងរឿងថ្មី ជ្រោងកេរ្តិ៍ឈ្មោះក្នុង ពិភពសម្ដែង

ភ្នំពេញៈ  តារាសម្តែង និងជាពិធីការិនី ប្រចាំប៉ុស្តិ៍លេខ៥ កញ្ញា នេត សុចរិយា បានបង្ហើបប្រាប់
ឲ្យដឹងថា អស់ជាច្រើនឆ្នាំមកហើយ ដែលនាងសម្រេចចិត្តចូលប្រឡូកក្នុងវិស័យសិល្បៈ កសាង
ភាពល្បីល្បាញ តែរហូតមកដល់ពេលនេះ គេសង្កេតឃើញថា សន្ទុះកេរ្តិ៍ឈ្មោះ របស់នាង ហាក់
មិនសូវមានភាពលេចធ្លោរខ្លាំងនោះទេ ។សម្រាប់ឆ្នាំថ្មីនេះ នាងមានសង្ឃឹមថា រឿងថ្មីដែលនាង
បានថត សម្រាប់ដាក់បញ្ចាំង នឹងអាចទាក់ទាញការចាប់ អារម្មណ៍ខ្លាំងពីមហាជន ហើយសន្ទុះ
កេរ្តិ៍ឈ្មោះនាង ក៏ល្បីខ្លាំងទៅតាមនោះដែរ។

តារាស្រីរូបស្រស់ដែលមាន ឈ្មោះបោះសំឡេងគួរសម កញ្ញា នេត សុចរិយា បានប្រាប់ Looking
TODAY ឲ្យដឹង តាមទូរស័ព្ទ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣នេះថា ចំពោះការងារសិល្បៈមានការ
មមាញឹកខ្លះៗ ព្រោះ ក្រៅពីអាជីពជាពិធីការិនី នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ នាងក៏កំពុងតែ
មមាញឹកជាមួយនឹងការថតរឿងថ្មី ឲ្យស្ថានីយទូរទស្សន៍មួយ ដោយនាងសម្តែងជាតួកាច ឆ្នាស់ឆ្នើម
គឺរឿង “រលកបោកខ្សាច់” ។ រឿង នេះក៏ជាក្តីសង្ឃឹមមួយ សម្រាប់នាង ក្នុងការបង្កើនកេរ្តិ៍ឈ្មោះ កាន់
តែល្បីមួយ  កម្រិតថែមទៀត។

តារាស្រីដែលធ្លាប់មាន ភាពលេចធ្លោ មួយប្រ៉ាវនៅក្នុងរឿង “ ពេជ្រក្នុងបេះដូង” រូបនេះ បានប្រាប់ឲ្យ
ដឹង ថា “នៅក្នុងរឿងថ្មី របស់ខ្ញុំ ដែលកំពុង តែដំណើរការថតនេះ គឺមានចំណងជើងថា រលកបោក
ខ្សាច់ដោយនៅក្នុងខ្សែភាពយន្តនេះ ខ្ញុំសម្តែងជាតួកាចឆ្នាស់ឆ្នើម កាច់កុងជាមួយតួស្រី ។ នេះគឺជា
ខ្សែរឿងថ្មីប្លែកសម្រាប់ខ្ញុំ ក្នុងការសម្តែង ខ្ញុំជឿជាក់ថា នៅពេលដែលរឿងនេះ ដាក់បញ្ចាំង ជាសា
ធារណៈនៅស្ថានីយទូរទស្សន៍ នៅក្នុងឆ្នាំ២០១៣នេះ អាចនឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង កាន់តែល្បី
បងប្អូនប្រជាពលរដ្ឋ ក៏កាន់តែស្គាល់ខ្ញុំ កាន់តែច្រើនជាងមុនដែរ”។

ក្នុងនោះដែរ តារាស្រីរូបស្រស់កញ្ញា នេត សុចរិយា ក៏បានបង្ហើបពីភាពលំបាក ក្នុងការសម្តែងរបស់
នាង ថា ពេលនាងសម្តែងជាតួកាចនេះ មិនមែនជាចំណង់ចំណូលចិត្ត ឬក៏អត្តចរិករបស់នាងនោះ
ទេ ហើយការសម្តែងបែបនេះ គឺពិតជាលំបាកណាស់ សម្រាប់នាង ព្រោះថា ពេលយើងធ្វើជាតួកាច
ត្រូវបញ្ចូលអារម្មណ៍ឲ្យ ដល់និយាយច្រើនពេលខ្លះ ត្រូវស្រែកធ្វើយ៉ាងណា ឲ្យកាចស័ក្តិសម និងសាច់
រឿង ។ តែទោះជាលំបាក យ៉ាងណាក៏ដោយ ក៏នាងនៅតែខំប្រឹង សម្តែងឲ្យអស់ពីសមត្ថភាព ។ ត្រង់
ចំណុចនេះហើយ បានជានាង គិតថា តាមរយៈរឿងនេះ នឹងធ្វើឲ្យនាងមានភាព លេចធ្លោរខ្លាំងជាង
សព្វថ្ងៃ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: neth sochariya entertainment khmer star