CamNews

ភាពយន្ត 

ផលិតកម្មកូរ៉េដ៏ធំបាននាំយករឿងថ្មីមួយទៀតពីពិភពបិសាច “The Divine Fury” មកចាក់បញ្ចាំងនៅប្រទេសកម្ពុជា

បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងទៅលើរឿង Along with the Gods ទាំង២វគ្គរួចមក ផលិតកម្ម  Lotte នឹងនាំអ្នកទាំងអស់ទៅទស្សនារឿងថ្មីមួយទៀតដែលនិយាយពីពិភពបិសាចដែលមានចំណងជើងថា “The Divine Fury”​ ។ តាំងពីនៅតូច ឪពុករបស់ Yong-Hoo (Park Seo-Joon) បានស្លាប់ដោយគ្រោះថ្នាក់។ Yong-Hoo លែងជឿជាក់អ្នកផ្សេង និងក្រៀមក្រំ​តាំង​ពី​ពេល​នោះ​មក។ ពេលនេះ Yong-Hoo ក្លាយជាម្ចាស់ជ័យលាភីផ្នែកក្បាច់គុណ។ គេក៏បានជួបបព្វជិត An (Ahn Sung-Ki)។ បព្វជិត An ក៏ជាគ្រូចាប់​ខ្មោច​ដែរ។ ពួកគេទាំងពីរបានសហការគ្នា

ដើម្បីទប់ទល់នឹងព្រលឹងខ្មោចកំណាច។

មានតារាល្បីជាច្រើនរូបបានចូលរួមសម្តែងនៅក្នុងរឿងមួយនេះផងដែរ ដូចជាលោក Park Seo-joon លោក Choi Woo-shik លោក Woo Do-hwan ជាដើម។ កុំភ្លេចមកទស្សនារឿង The Divine Fury ដែលនឹងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃទី២២ សីហានេះហើយ។

 

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។