ប្រទេសជប៉ុនធ្លាប់បានទទួលរងគ្រោះមហន្តរាយមធ្មជាតិដ៏ធ្ងន់ធ្ងរ នៃព្យុះស្ស៊ូណាមិដែល
បានធ្វើអោយប្រទេសនេះជួបវិបត្តិកង្វះខាតថាមពលនុយក្លេអ៊ែយ៉ាងច្រើន ជាហេតុនាំ
អោយមានការប៉ះពាល់ដល់ការ ផ្គត់ផ្គង់ថាមពលអគ្គីសនី។ នេះបើតាមសំដីរបស់លោក
ប្រធាន Jacques Rogge ដែលបានមានប្រសាសន៍កាលពីថ្ងៃ ព្រហស្បតិ៏។
IOC និងខិតខំជួយរកដំណោះស្រាយមួយដ៏សមស្រប សំរាប់ជួយដល់ប្រទេសជប៉ុន ដែល
អាចធ្វើអោយប្រទេសនេះ ទទួលបានលទ្ធផលដ៏សមស្របមួយនាពេលខាងមុខ។ លោក
Jacques Rogge បានបន្តទៀតថា៖ ពួកយើងសុទ្ធតែ ជាប្រទេសអ្នកមាន និងមានសេដ្ឋ
កិច្ចរឹងមាំក្នុងពិភពលោក ដូច្នេះពួកយើងនឹងអាចធ្វើអ្វីៗបានល្អ។
សប្តាហ៍ក្រោយនេះ រាជរដ្ឋាភិបាលជប៉ុនអំពាវនាវសូមអោយប្រជាជនក្នុងស្រុក និងជា
ពិសេស អ្នកធ្វើជំនួញទាំងអស់ មេត្តាកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្កិសនីអោយ
បាន ១៥ភាគរយ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រថាមពលនុយក្លេអ៊ែរបស់ខ្លួន៕
ដោយ៖ សារិន
ប្រពភ៖ bangkokpost