CamNews

Update: ប្រទះឃើញសាកសព ស្លាប់ក្នុងស្រះនៅសាលា IFL

Update ថ្មី: តាម​សាច់ញាតិ​​​សពបាន​ឱ្យដឹង​ថា ​ស្ត្រីដែល​​​ស្លាប់​ក្នុង​ទឹកស្រះ​នេះ ​មានឈ្មោះ
​ព្រំ ឡេងគីម អាយុ​​៤៣​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​​​១៦៤ ផ្លូវ​លេខ​​​១២២ ស្ថិត​ក្នុង​សង្កាត់​​ទឹកល្អក់
​ទី​៣ ខណ្ឌ​​ទួលគោក ។ ​ស្ត្រីព្រំ ឡេងគីម ត្រូវបាន​សាច់​ញាតិ​អះអាង​ថា ​​កើត​ជំងឺ​សរសៃ​
ប្រសាទយូរ​ឆ្នាំ មក​ហើយ ហើយ​គាត់បានដើរចេញពីផ្ទះ​កាលពី​វេលា​ម៉ោង​​​៣ទៀប​ភ្លឺថ្ងៃ
ទី​​២៥ មករា ​២០១២ ​ធ្វើ​​ឱ្យ​​បង​ប្អូន​​មានការផ្អើល​ឆោឡោ​​តាម​ស្វែង​រក​​ជាច្រើន​កន្លែង
និង​ប្តឹង​សមត្ថកិច្ច​​។

--------------------
ព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១២ នេះ នៅឯសាលា Institute Foreign Language មាន
និសិ្សត ជាច្រើនបានប្រទះឃើញសាកសពស្រី្តវ័យចំណាស់អាយុប្រហែល ៣០ឆ្នាំជាង
ស្លាប់ក្នុង​ស្រះមួយនៅមុខអាគារ Cambodia-Japan Cooperation Center(CJCC)។

តាមប្រភពព័ត៌មានពីខាងក្រុមគ្រួសាររបស់នាងបានឲ្យដឹងថា នាងបានចាកចេញពីផ្ទះ
កាលពី ៣ថ្ងៃមុនមកម្ល៉េះ ហើយឪពុកម្តាយរបស់នាងបានខំស្វែង​រកស្ទើរគ្រប់ទីកន្លែង​
តែមិនឃើញសោះ។ លុះដល់ថ្ងៃទី២៧នេះទើបប្រទះឃើញនាងនៅមុខអគារ CICC នេះ
តែម្តង។ រយៈពេល២ម៉ោងក្រោយ សមត្ថកិច្ចប៉ូលីសបាន​ធ្វើ​កោសល្យវិច្ច័យរួចរាល់
រួចក៏បានប្រគល់ សាកសពទៅក្រុមគ្រួសារ។ ចំពោះមូលហេតុនៃការស្លាប់របស់យុវតីខាងលើនៅពុំទាន់ដឹងនៅឡើយ ហើយសមត្ថកិច្ច​
ប៉ូលីសកំពុងធ្វើការស៊ើបអង្កេត។

កន្លែងកើតហេតុ


​សពស្រី្តត្រូវបាន​គេ​ប្រទះឃើញ​​​អណ្តែត​ទឹកស្រះ


ប្រភព៖ មិត្តអ្នកអានរបស់ Camenws
ដោយ៖ មិនា

Tags: girlphnom penhruppifldrowning