CamNews

ព័ត៌មានជាតិ 

ស្លាប់៣នាក់ រងរបួសធ្ងន់ស្រាល៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២១ ខែមេសាម្សិលមិញ

​(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៦ម្សិលមិញនេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៦​លើក​ ក្នុង​នោះ​យប់​៣​លើក​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៣​នាក់​ រង​របួសធ្ងន់៣​នាក់​ (​ប្រុស​)​ និង​របួសស្រាល​ ៣​នាក់​ (​ប្រុស​)​ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការ នគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១២​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​,​ រថយន្ត​ធុន​តូច​១​គ្រឿង​, ​រថយន្ត​ធុន​ធំ​១​គ្រឿង ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​ កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៣​លើក​ (​ស្លាប់​១​នាក់​), ​មិន​ប្រកាន់​ស្តាំ​១​លើក ​(​ស្លាប់​១​នាក់​)​,​ ស្រវឹង​១​លើក ​(​ស្លាប់​១​នាក់)​, ​ប្រជែង​១​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ៥​នាក់​ (​ថ្ងៃ​)​។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ​២០១៦​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់​ ចរាចរណ៍ផ្លូវគោករកឃើញថា យាន​យន្តដែល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន៥៥១៥គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន ២២៤៩គ្រឿង ​និងពិន័យ​សរុប៣២៦៦គ្រឿង ៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញូវអាសុី 


Tags: Phnom Penh Local news