CamNews

មនុស្ស២នាក់ស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ ខ្នាតតូចនៅញូសេឡែន

វេល៉ីនតុន៖ យន្តហោះខ្នាតមួយបានធ្លាក់នៅទីប្រជុំជន ហ្វេលឌីង ដែលស្ថិតនៅក្នុង
កោះភាគខាងជើងប្រទេសញូសេឡែនកាលពីព្រឹកថ្ងៃចន្ទ័នេះដែលប៉ូលីសបានអះអាង
ថាមនុស្ស២នាក់ដែលនៅយន្តហោះនោះត្រូវបានសំលាប់។
ទីភ្នាក់ងារសង្គ្រោះបន្ទាន់បានទៅដល់ទីតាំងដែលយន្តហោះបានធ្លាក់នៅក្នុងឧទ្យាន
ទីម៉ូណានៅវេលាម៉ោង ១០៖៤៥នាទី នេះបើតាមសេចក្តីរាយការណ៍របស់វិទ្យុញូសេឡែន។
ប៉ូលីសក៏បានបន្ថែមទៀតថា យន្តហោះដែលបានធ្លាក់ត្រូវបានបំផ្លាញនិងឆេះផងដែរ។
តំបន់ដែលនៅជុំវិញកន្លែងយន្តហោះកំពុងតែស្ថិតនៅក្នុងការសេពអង្កេតដោយប៉ូលីស
និងអាជ្ញាធរអាកាសចរណ៍ស៊ីវិល៕

ដោយ វឌ្ឍនា
ប្រភព៖ Xinhua

Tags: planecrashnew zealand