CamNews

កម្ពុជាបង្វែរការចុះចតរបស់យន្ដហោះ នៅភ្នំពេញ អោយចុះចតនៅសៀមរាប

ដើម្បី​សម្រួល​ដល់​ដំណើរ​មក​ដល់ របស់​មេដឹកនាំ​កំពូល​ៗអាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​
ជាច្រើន​ទៀត ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​ រាជរដ្ឋាភិបាល​កម្ពុជា បាន
ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​មួយ​រយៈ នូវ​ការ​ចុះចត ជើងយន្តហោះ នៅ​អាកាសយានដ្ឋាន​
អន្តរជាតិ​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១២​។



រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ​លោក ខៀវ កាញារីទ្ធ
បាន​ថ្លែង​ប្រាប់​ក្រុមអ្នកយកព័ត៌មាន នៅ​មជ្ឈមណ្ឌល​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១៧​វិច្ឆិកា ឆ្នាំ​២០១២
ថា ការប្រកាស​សម្រេច​ផ្អាក​ជើងហោះហើរ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នោះ នឹងមិន
ប៉ះពាល់​អ្វី​នោះទេ ព្រោះថា ​រដ្ឋាភិបាល​បិទ​តែ​មួយ​រយៈ និង​បង្វែរ​អោយទៅរក​ការ​ចុះចត នៅ​ក្រុង
សៀមរាប​ជាជំនួស​វិញ​។​

​លោក រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានមានប្រសាសន៍ថា ​៖ "​មិន​អី​ទេ គេ​ដឹង​ហើយ ពីព្រោះ​យើង​មាន​
កន្លែង​មួយ​ចំនួន​។ បើសិនជា​គេ​ទៅ​សៀមរាប​តែម្តង មិន​អី​ទេ​។ តែ​នេះ​យើង​គ្រាន់តែ​ផ្អាក​មួយ​ភ្លេត
សិន​ទេ​"៕​

 

ដោយ ៖ សីហា


Tags: plane landing Siem Reap