CamNews

តារា 

រស់ សាវ៉ាតបាទី គ្រងដំណែងតួឯក ជាលើកដំបូង

ពិធីការនី និងជាតារាសម្តែង ស្រស់សោភាកញ្ញា រស់ សាវ៉ាតបាទី មួយរយៈពេលចុង ក្រោយនេះ
នាងហាក់បីដូចជាមិនសូវ បានបង្ហាញមុខធ្វើជា ពិធីការនីនៅតាម កញ្ចក់ទូរទស្សន៍ប៉ុន្មានទេ ។
នាពេលកន្លងមកតារាសម្តែង ដើមទ្រូងទ្រលុកទ្រលុនរូបនេះ ត្រូវបានទស្សនិកជន ដឹងយ៉ាងច្បាស់
ថា នាងកាន់ដំណែងជាពិធីការនី រហូតដល់ទៅបីស្ថានីយ ឯណ្ណោះក្នុងនោះមានដូចជា ទូរទស្សន៍
ប៉ុស្តិ៍លេខ៥ក្នុងកម្មវិធី ” ជំហានតារា ” ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធី “ សម្ផស្ស សុខភាព
និង កាយវប្បកម្ម ” និងស្ថានីយទូរទស្សន៍ អប្សរា ក្នុងកម្មវិធី “ ងាយតែលំបាក ”។

តែខុសប្លែកពីពេលមុនៗស្រីស្រស់ រស់ សាវ៉ាតបាទី បានប្រាប់ថាបច្ចុប្បន្ន នាងមិនសូវមមាញឹក ក្នុង
ការកាន់ក្បាល់ម៉ាយក្រូហ្វូន នៅលើកញ្ចក់ទូរទស្សន៍នោះទេ ព្រោះកម្មវិធីដែលនាងធ្លាប់កាន់ ទាំងអស់
បានចប់អស់ហើយតែនៅតែកម្មវិធី“ ងាយ តែលំបាក ”របស់ស្ថានីយទូរទស្សន៍ អប្សរា ប៉ុណ្ណោះទេ ។

ខណៈដែល រស់ សាវ៉ាតបាទី មិនសូវមមាញឹកក្នុងការកាន់ក្បាលម៉ាក្រូហ្វូន នៅលើកញ្ចក់ទូរទស្សន៍
នោះ នាងបែរជាទទួល បានមានលាភមួយយ៉ាង ធំដែលថ្មីៗវិញ ដោយនាងបានគ្រងដំណែង ជាតួឯក
លើកដំបូងនៅក្នុង ការសម្តែងខ្សែភាពយន្តចាប់ តាំងពីតារាសម្តែងរូបនេះ ឈានជើងចូលប្រឡូក
សិល្បៈមក ។

នៅក្នុងពិធីខួបកំណើត របស់ពិធីការនីប្រចាំទូរទស្សន៍ CTN កញ្ញា ថន លក្ខិណា កាលពីយប់ថ្ងៃទី៧
ខែធ្នូ ឆ្នាំ២០១២កន្លងទៅថ្មីៗ នេះ កញ្ញា រស់ សាវ៉ាតបាទី បាននិយាយប្រាប់ឲ្យ LookingTODAY ដឹងថា
”បងឥឡូវនេះ នៅតាមកញ្ចក់ទូរទស្សន៍ ខ្ញុំមិនសូវជាប់រវល់ខ្លាំងទេ ព្រោះមានកម្មវិធីមួយចំនួន បានចប់
អស់ខ្លះហើយ។ តែថ្មីៗនេះខ្ញុំជាប់រវល់ថត ខ្សែភាពយន្តមួយតែ ខ្ញុំសុំលាក់ ចំណងជើងសិន។ ចំពោះ
រឿងថ្មីដែលខ្ញុំកំពុង តែថតរាល់ថ្ងៃនេះ គឺខ្ញុំដើរតួរជាតួឯកជាមួយបង សាយ សៀរ៉ា ”។

បច្ចុប្បន្នពិធីការនី និងជាតារាសម្តែង សាច់សរច្រមុះស្រួចចង្ការព្រែក រស់ សាវ៉ាតបាទី ហាក់ដូចជាមាន
សម្រស់ គួរឲ្យទាក់ទាញភ្នែក មហាជនយ៉ាងខ្លាំង ខុសពីពេលដែលនាង ឈានជើងចូលប្រឡូកសិល្បៈ
ដំបូង ។ មិនតែប៉ុណ្ណោះប្រជាប្រិយភាព របស់នាងក៏ត្រូវបានមហាជន ក៏ដូចជាស្រទាប់យុវវ័យ មានការ
គាំទ្រយ៉ាងខ្លាំងផងដែរ បើទោះបីជាតារាសម្តែង ស្រស់ឆើតឆាយរូបនេះ ទើបតែប្រឡូកក្នុងសិល្បៈបាន
ប្រមានជាជាង២ឆ្នាំក៏ដោយ ៕

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: mc ruos savatbaty រស់ សាវ៉ាតបាទី entertainment khmer star