CamNews

ធ្លាក់ឧទ្ធម្ភាគចក្រនៅ វេណេស៊ូឡាស្លាប់៥នាក់

ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយនៅក្នុងឧទ្យានជាតិ កាណាយម៉ា រដ្ឋបូលីវ៉ា ភាគខាង
ត្បូងប្រទេស វេណេស្យូឡាបានសំលាប់អ្នកដំណើរចំនួន៥នាក់ដែលធ្វើដំណើរនៅលើ
នោះកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ នេះបើតាមសំដីរបស់ក្រុមអ្នកជួយសង្រ្គោះប្រចាំ
តំបន់។
ឧទ្ធម្ភាគចក្រទេសចរណ៍ម៉ាក Bell206 Long Ranger បានបាត់ខ្លួនកាលពីរសៀលថ្ងៃពុធក្នុង
ពេលដែលធ្វើការហោះហើរឆ្លងកាត់ទឹកជ្រោះ Auyantepui plateau ដែលជាទឹកជ្រោះខ្ពស់
បំផុតនៅក្នុងពិភពលោក។
ឧទ្ធម្ភាគចក្រដែលបានធ្លាក់នោះស្ថិតនៅក្នុងចំណោមឧទ្ធម្ភាគចក្រចំនួន៣សំរាប់ធ្វើការហោះ ហើរក្នុងលក្ខណៈទេសចរណ៍។
ឧទ្ធម្ភាគចក្រត្រូវបានគេរកឃើញនៅរសៀលថ្ងៃព្រហស្បត្តិ៍បន្ទាប់ពីមានការចូលរួមរុករកពី
អង្គភាពការពារប្រជាជនស៊ីវិល និងទីភ្នាក់ងារក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេស។
សាកសពរបស់ជនរងគ្រោះទាំងអស់ត្រូវបានគេយកចេញទៅកាន់ទីក្រុង Puerto Ordaz។
អាជ្ញាធរនឹងបន្តធ្វើការស្រាវជា្រវអំពីមូលហេតុដែលបង្កអោយមានការធ្លាក់នេះ៕

ដោយ​ វឌ្ឍនា

Tags: crashvenezuelahelicopter