CamNews

ប្លែកៗ 

ចំណាយ ៣,០០០ដុល្លារ ជួលឧទ្ធម្ភាគចក្រ​​ ដង្ហែកូនក្រមុំ​ ក្នុងពិធីរៀបការ

កាលពីប៉ុន្មានថ្ងៃមុននេះ គូស្នេហាមួយគូ នៅប្រទេសចិន បានចំណាយប្រាក់ ២០,០០០យ័ន
ប្រហែល ៣,០០០ដុល្លារអាមេរិក ដើម្បីជួលឧទ្ធម្ភាគចក្រមួយគ្រឿង ​​​   សម្រាប់ដង្ហែកូនក្រមុំ
ក្នុងពិធីរៀបការរបស់ខ្លួន។

ពិធីរៀបការដ៏អស្ចរ្យខាងលើ ត្រូវបានប្រារព្ធឡើង កាលពីថ្ងៃទី ១៦មករា ឆ្នាំ ២០១៣ នៅខេត្រ
Zhejiang ប្រទេសចិន។ គូស្នេហានេះ បានជួលឧទ្ធម្ភាគចក្រ​មួយគ្រឿងរបស់សណ្ឋាគារមួយនៅ
ក្នុងតំបន់នៃខេត្រមួយនេះ។ ឧទ្ធម្ភាគចក្រ​នេះ មានកៅអីទាំងអស់ចំនួន ៥ មានប្រវែងបណ្ដោយ
១២ម៉ែត្រ និងទទឹង ២,៦ម៉េត្រ។

ជាមួយនឹងតម្លៃជួលឡើងដល់ ៣,០០០ដុល្លារនេះ អ្នកជួលអាចបញ្ជាឱ្យហោះហើរបានក្នុងរយៈ
ពេលមួយម៉ោង។








 

ដោយ ៖ សីហា
ប្រភព ៖ ZG


Tags: helicopter wedding China