CamNews

ទូរស័ព្ទ 

Facebook និង Nokia សហការគ្នា បន្ថែមអត្ថប្រយោជន៍ ជូនអ្នកប្រើប្រាស់

អ៊េស្ពូ ហ្វាំងឡង់, ២៦ វិច្ឆិកា ២០១២ ៖ Facebook និង Nokia ថ្ងៃនេះបានថ្លែងប្រ
កាសអំពីផ្លែផ្កា
នៃភាពច្នៃប្រឌិតថ្មីមួយរបស់ក្រុមហ៊ុនទាំងពីរ ដោយបានបង្ហាញជា
សាធារណៈនូវកម្មវិធីបណ្តាញ
សង្គម Facebook  នៅលើប៊ូតុងចុចនៃទូរស័ព្ទទើប
នឹងចេញថ្មីមួយរបស់ Nokia គឺ Nokia Asha 205។

បច្ចុប្បន្ននេះ Nokia Asha 205 គឺជាទូរស័ព្ទ Nokia ដំបូងបង្អស់ ដែលបានផលិតឡើងមាន
ប៊ូតុង Facebook ផ្តាច់មុខ សម្រាប់អ្នកដែលចង់ចូលទៅប្រើប្រាស់ Facebook បានលឿន
រហ័សទាន់ចិត្ត។

លោក Javier Olivan មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រុមហ៊ុន Facebook បានមានប្រសាសន៍ថា ៖
បណ្តាជន នៅជុំវិញពិភពលោក កំពុងតែប្រើប្រាស់ Facebook តាមរយៈឧបករណ៍ចល័តដើម្បី
ទាក់ទងគ្នា និងចែកចាយព័ត៌មានឲ្យមិត្តភក្រ្ត។ យើងផ្តោតចំណុចយកចិត្តដាក់ទៅលើការផ្តល់
ពិសោធន៍ល្អជូនអតិថិជន ឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ កិច្ចសហការជាមួយ
Nokia មានសារៈសំខាន់ណាស់ ក្នុងការផ្តល់ជូនបណ្តាជននៅទូទាំងពិភពលោកនូវបទពិសោធន៍
Facebook ដ៏សំបូរបែប និងការប្រាស្រ័យទាក់ទងគ្នាជាមួយមិត្តភក្រ្តរបស់ខ្លួន។

ស្របពេលជាមួយគ្នានេះ លោក Timo Toikkanen នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Nokia ទទួល
បន្ទុកផ្នែក Mobile Phone ក៏បានលើកឡើងដែរថា ៖ “នៅទូទាំងពិភពលោក យុវវ័យបានចាប់
ផ្តើមប្រើ​ប្រាស់ Facebook កាន់តែច្រើនឡើងៗ សម្រាប់ទាក់ទងគ្នាក្នុងសង្គម រក្សាមិត្តភាពបច្ចុ
ប្បន្ន និងបង្កើតមិត្តភាព ថ្មីៗទៀត។ ការចេញលក់ Nokia Asha 205 គឺដើម្បីឆ្លើយតបទៅនឹងតំរូវ
ការរបស់ពួកគេ និងផ្តល់ជូន ពួកគេនូវជំរើសថ្មីមួយទៀត ក្នុងការចូលទៅប្រើបណ្តាញសង្គម។
កន្លងមក យើងបានឃើញថា អតិថិជនជាច្រើនដែលប្រើប្រាស់ទូរស័ព្ទ Nokia Asha គឺជាអ្នក
ដែលចូលចិត្តិបណ្តាញសង្គម ហើយ យើងមានមោទនភាពណាស់ដែលបានសហការជាមួយ
Facebook ដើម្បីលើកស្ទួយបទពិសោធន៍ ប្រើប្រាស់ជូនអតិថិជន តាមរយៈការបន្ថែមជូនប៊ូតុង
Facebook ដាច់ដោយឡែកមួយនៅលើទូរស័ព្ទ Nokia។

ទូរស័ព្ទថ្មី Nokia Asha 205 ធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលចូលប្រើ Facebook និងប្រើប្រាស់កម្ម
វិធី Chat ដែលអាចមើលដឹងថាមិត្តភក្ត្រពួកគេកំពុង Online, អាចចាប់ផ្តើម Chat ភ្លាមៗតែម្តង និង
អាចចូលរួមជជែកកម្សាន្ត ឬពិភាក្សាជាមួយអ្នកស្គាល់គ្នាបានយ៉ាងទាន់ចិត្ត មិនប្រកាន់ថាអ្នកប្រើ
ប្រាស់ នោះនៅទីណាឡើយ។

អ្នកប្រើប្រាស់ Nokia Asha 205 ក៏អាចប្រើប្រាស់លក្ខណៈពិសេសផ្សេងៗរបស់ Facebook ជាច្រើន
ទៀតបានដែរ ដូចជាចែករូបថត និងប្រកាសដំណឹងថ្មីប្រាប់មិត្តភក្រ្ត ដើម្បីឲ្យកាន់តែមានភាពស្និទ្ធ
ស្នាលនឹងគ្នាឡើងៗ៕

ដោយ៖ សិលា
ប្រភព៖ Nokia


Tags: facebook nokia's partnership khmer smartphone hightech