CamNews

តារា 

ទស្សនាសម្រស់ដ៏ Cute របស់ក្មេងស្រី Angel ដែលផ្អើលពិភពអ៊ីនធឺណេតចិន

នៅថ្ងៃនេះ អាលប៊ុមរូបថត របស់ក្មេងស្រីម្នាក់ដែលមានឈ្មោះថា Angel ត្រូវបានអ្នកនិយម លេង ប្រព័ន្ធអ៊ីនធឺណេត ជាច្រើននាក់ ស្រលាញ់ចូលចិត្ត យ៉ាងខ្លាំង។ រូបថតទាំងនោះ បើ ទោះបីជា ទើបតែធ្វើការបង្ហោះឡើងលើអ៊ីនធឺណេតក៏ពិតមែន ប៉ុន្តែវាត្រូវបានគេចែករំលែក (Share) តៗគ្នា ដល់ទៅ ៣០០០០ shares ហើយពេលនេះ កំពុងតែទទួលការចាប់អារម្មណ៍ យ៉ាងច្រើនលើសលប់ នៅលើបណ្តាញទំនាក់ទំនងសង្គម Sina Weibo។
គួរបញ្ជាក់ផងដែរថា រូបភាពទាំងនេះ ត្រូវបានថត និងរចនាដោយអ្នកជំនាញថតរូបឈ្មោះ Li Xiaolei។ តាមលោក Li បានឲ្យដឹងថា តួឯកក្នុងរូបថតទាំងនេះ គឺជាក្មេងស្រីដែលមានអាយុ ៥ឆ្នាំ  មកពីទីក្រុងហូណាន ប្រទេសចិន ហើយទីតាំងនៃរូបថតទាំងនេះ គឺស្ថិតនៅសកល វិទ្យាល័យ Central South University។
ចង់ដឹងថា ក្មេងស្រីដែលមានឈ្មោះថា​ Angel ម្នាក់នេះ Cute (ស្រស់ស្អាត) គួរឲ្យស្រលាញ់ ដ៏ថ្នាក់ណាទៅ បានជាផ្អើលអស់បណ្តាញទំនាក់ទំនងសង្គមចិន ដូច្នេះ? សូមប្រិយមិត្តទាំង អស់គ្នា ទស្សនានូវបណ្តារូបភាពខាងក្រោមនេះ ទាំងអស់គ្នា៖ 
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: the beauty of Angel china Li Xiaolei Entertainement Cute girl