CamNews

ជនស៊ីវិល៣នាក់ស្លាប់និងម្នាក់ទៀតរងរបួសនៅក្នុងការ បំផ្ទុះគ្រាប់បែកនៅអាហ្គានីស្ថាន

ប្រជាជនស៊ីវិលចំនួន៣នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសនៅក្នុងហេតុការណ៍បន្ទុះ
គ្រាប់បែកអត្តឃាតមួយដែលបានកើតឡើងនៅក្នុងក្រុង ខួស, ខេត្ត ខួស មានចំងាយ១៥០
គីឡូមែត្រពីរដ្ឋធានី កាបុល កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។
ប៉ូលីសបាននិយាយថា "បុរសម្នាក់ដែលបានផ្ទុកគ្រាប់បែកនៅនិងខ្លួនរបស់លោកបានរត់
កាត់កន្លែងឆែកឆេររបស់ប៉ូលីសនៅក្នុងទីក្រុង ខួស ដែលបានសំលាប់ប្រជាជនស៊ីវិលចំនួន
៣នាក់ ដែលក្នុននោះ២នាក់គឺជាកុមារ។ ប៉ូលីសក៏បានបន្ថែមទៀតថាជនស៊ីវិលម្នាក់បានរង
របួស ហើយអ្នកបំផ្លុះគ្រាប់បែកអត្តឃាតក៏ត្រូវបានស្លាប់ផងដែរនៅក្នុងការបំផ្លុះនេះ ហើយ
មិន មានមន្រ្តីប៉ូលីសម្នាក់ណារងរបួសនិងស្លាប់ឡើយ។"

ដោយ វឌ្ឍនា

Tags: suicideafganistanbombing