CamNews

ប្លែកៗ 

ក្មេងប្រុសម្នាក់ គ្រប់អាយុ ១២ ឆ្នាំនាថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១២ វេលាម៉ោង ១២ និង ១២ នាទីថ្ងៃត្រង់

នរណាខ្លះដែលកំពុងអានអត្ថបទនេះមានមិត្តកើតថ្ងៃទី ១២ ខែ ១២? បើនិយាយដល់រឿងនេះក្មេង
ប្រុសម្នាក់រស់នៅ អាឡាបាម៉ា ស.ហ.រ បានប្រារព្ធបុណ្យខួបកំណើតរបស់គេនាថ្ងៃទី ១២ ខែ ១២
ឆ្នាំ ២០១២ វេលាម៉ោង ១២ និង ១២ នាទីថ្ងៃត្រង់។

នៅអាមេរិកមានក្មេងច្រើនណាស់ដែលកើតថ្ងៃទី ១២ ខែ ១២ តែសម្រាប់ Kiam Moriya គឺគេបាន
កើតនាថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០០០ វេលាម៉ោង ១២ និង ១២ ថ្ងៃត្រង់តែម្ដង ដែលមានសំបុត្រកំណើត
បញ្ជាក់ត្រឹមត្រូវទៀតផង។



តែបើនៅកម្ពុជាវិញមិនដឹងជាមានប៉ុន្មាននាក់នោះទេ ដែលកើតថ្ងៃទី ១២ ខែ ១២ តែបើតាម Camnews
ដឹងនៅលើ Facebook មនុស្សដែលនៅនៅក្នុងបញ្ជីមិត្តរបស់ Account ផ្ទាល់ខ្លួន Camnews ក៏មានជាង
៥០ នាក់ដែរដែលត្រូវ Say Happy Birthday ថ្ងៃនេះ តែមិនដឹងថាពិតឬមិនពិត។ កើតថ្ងៃទី ១២ ខែ ១២
ត្រូវនឹងថ្ងៃនេះ ១២ ខែ ១២ ឆ្នាំ ២០១២ គឺជារឿងមួយដែលកម្រនឹងមាន ព្រោះចាប់ពីឆ្នាំ ក្រោយទៅគឺ
គ្មានលេខ ដែលរាប់ដូចគ្នាជាលំដាប់បែបនេះនោះទេ មានតែថ្ងៃទី ១១ ខែ ១២ ឆ្នាំ ២០១៣ ឬ ១១.១២.១៣
តែម្ដង៕

ដោយ៖ ម៉ូកា
ប្រភពពី៖ digitaljournal


Tags: strange international