CamNews

មនុស្ស៥នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅ ហ្វីលីពីន

មនុស្សចំនួន៥នាក់ត្រូវបានស្លាប់នៅពេលដែលរថយន្តដឹកអ្នកដំណើរមួយគ្រឿងបានប៉ះ
ទង្គិចជាមួយនឹងរថយន្តដឹកទំនិញដែលបានចតនៅក្នុងភាគខាងត្បូងប្រទេសហ្វីលីពីន។
អ្នកដំណើរចំនួន៥នាក់ទៀតក៏ត្រូវបានរងរបួសផងដែរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ
នេះដែលបានកើតឡើងនៅតាមដងវិថីផ្លូវជាតិមួយខ្សែដែលស្ថិតនៅក្នុងទីប្រជុំជន ម៉ុនទី
វីស្តា។
មន្ត្រីប៉ូលីសប្រចាំតំបន់ម្នាក់បាននិយាយថា "រថយន្តដែលបង្កហេតុបានដឹកអ្នកដំណើរ
ដែល ត្រលប់មកពីការកំសាន្តចូលឆ្នាំថ្មីទៅកាន់ទីក្រុង ដាវ៉ូវ នៅពេលដែលបានបើកទៅ
បុកនិងរថយន្តដឹកទំនិញមួយគ្រឿងដែលបានចតនៅលើផ្លូវ។"
មនុស្សចំនួន៣នាក់ត្រូវបានស្លាប់នៅតាមផ្លូវបញ្ជូនទៅមន្ទីរពេទ្យ ហើយ២នាក់ទៀតបាន
ស្លាប់មួយម៉ោងក្រោយដោយសារតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរពេក។
ក្រុមអ្នកសេពអង្កេតបាននិយាយថា អ្នកបើកបររថយន្តដឹកអ្នកដំណើរប្រហែលជាមិនបាន
មើលឃើញរថយន្តដឹកទំនិញដែលបានចតនៅនិងជាយផ្លូវ៕

ដោយ វឌ្ឍនា

Tags: accidentroadphilippine