CamNews

ព័ត៌មានអន្តរជាតិ 

ដល់ក ឋានៈ ជាប្រធានាធិបតី តែសម្លាប់មនុស្ស , លោក Duterte សារភាព សម្លាប់មនុស្ស ៣នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ហ្វីលីពីន លោក​ Rodrigo Duterte បានគូសបញ្ជាក់ដល់សារព័ត៌មាន ប៊ីប៊ីស៊ី ឲ្យដឹងថា លោកធ្លាប់បានបាញ់សម្លាប់បុរស ៣នាក់ អំឡុងពេលលោកកាន់តំណែងជាអភិបាល ក្រុង Davao ។ លោក Rodrigo បញ្ជាក់ឲ្យដឹងថា "ខ្ញុំធ្លាប់បានបាញ់សម្លាប់បុរស ៣នាក់ ហើយខ្ញុំមិន ប្រាកដថាបាញ់ពួកគេស្លាប់ប៉ុន្មានគ្រាប់នោះដែរ វាបានកើតឡើង ហើយខ្ញុំមិនអាចកុហកបាននោះទេ" ។ 


គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើត្រូវបានបំភ្លឺ មួយម៉ោងក្រោយ បន្ទាប់ពីអ្នកនាំពាក្យរបស់លោក បានបដិសេធថា លោក Duterte មិនធ្លាប់សម្លាប់មនុស្សនោះទេ ។ លោក Duterte គូសបញ្ជាក់ដល់ក្រុម អ្នកវិនិយោគនៅវិមានប្រធានាធិបតីឲ្យដឹងថា នៅទីក្រុង Davao ខ្ញុំពិតជាធ្លាប់សម្លាប់មនុស្សពិតប្រាកដ មែន ដើម្បីបញ្ជាក់ទៅដល់មន្រ្តីប៉ូលីសថាខ្ញុំអាចធ្វើបាន ចុះហេតុដូចម្តេចប៉ូលីសធ្វើមិនបាន ។ ច្រើនជាង នេះទៅទៀត ខ្ញុំបានជិះម៉ូតូល្បាតតាមបណ្តោយផ្លូវជុំវិញទីក្រុង Davao ដើម្បីរកភាពប្រឈមមុខដាក់គ្នា​ ដូចគ្នាខ្ញុំអាចសម្លាប់បាន ៕




ប្រែសម្រួល ៖ កុសល

ប្រភព​​៖ ប៊ីប៊ីស៊ី 


Tags: Philippine int news Hot news Breaking news