CamNews

ទូរទស្សន៍កូរ៉េខាងជើងចាក់ផ្សាយពីពិធីបុណ្យសពរបស់ លោកគីម ជុង អីល

ស្ថានីយទូរទស្សន៍របស់ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមធ្វើការផ្សព្វផ្សាយនូវពិធីប្រារព្វ
បុណ្យសពរបស់មេដឹកនាំរបស់ខ្លួនគឺលោក គីម ជុង អីល ជាមួយនិងប្រជាជនចូលរួមកាន់
ទុក្ខរាប់ម៉ឺននាក់បានឪនក្បាលគោរពនៅក្រោមដំណក់ព្រិលខាងក្រៅវិមានអនុស្សាវិរីយ៍
នៅក្នុងទីក្រុង ព្យុងយាង។


កូនប្រុសរបស់លោក គីម ជុង អីលនិងមេដឹកនាំយោធាធំៗមួយចំនួនទៀតបានដើរពីក្រោយ
រថយន្តដឹកសពរបស់ គីម ជុង អីល ក្នុងសំលៀកបំពាក់ខ្មៅ។ នៅក្នុងចំណោមមេដឹកនាំ
យោធាសំខាន់ៗក៏រួមមានទាំងលោក ជាង ស៊ុង ទឹកដែលត្រូវជាពូរបស់មេដឹកនាំថ្មីលោក
គីម ជុង អុនផងដែរ។






ដោយ វឌ្ឍនា