CamNews

ម៉ូដែល 

ម៉ូដែលសំលៀកបំពាក់បុរស Dsquared2 Spring-Autumn 2012

ក្នុងពេលថ្មីៗនេះ នៅក្នុងពិធីបង្ហាញម៉ូដសំលៀកបំពាក់ Milan អ្នករចនាម៉ូដដ៏ល្បីឈ្មោះពីររូប
Dean និង Dan Caten បានបង្ហាញម៉ូដែលសំលៀកបំពាក់បុរស Dsquared2 សម្រាប់រដូវផ្ការ
រីក និងរដូវក្ដៅឆ្នាំ ២០១២ ដែលជាស្នាដៃថ្មីមួយទៀតរបស់ខ្លួន។

ជាមួយនឹងម៉ូដែលទាំងអស់ បុរសនឹងទទួលបាននូវភាពស្រស់សង្ហារ និងលេចធ្លោជាងគេ។
ម៉ូដែល ថ្មីសម្រាប់ឆ្នាំ ២០១២ មានច្រើនពណ៌ ច្រើនម៉ូដ រួមផ្សំជាមួយឈុតលំអកាយយ៉ាង
សមរម្យនឹងម៉ូដសំលៀកបំពាក់ ដូចជា មួក beanie ស្បែកជើងឡើងភ្នំ និងកន្សែងបង់ក ជា
ដើម។

ពិធីបង្ហាញម៉ូដសំលៀកបំពាក់បុរសនេះ បានចាប់ផ្ដើមដំបូងដោយការបង្ហាញឈុតសំលៀក
បំពាក់រដូវរងា អ្នករចនាម៉ូដ Dsquared ទាំងពីររូបខាងលើ បាននាំមកនូវសំលៀកបំពាក់បុរស
សម្រាប់សាធារណជនតាមរយៈការបង្ហាញម៉ូដលើកនេះ។ ការរួមផ្សំដ៏អស្ចារ្យនេះ បានបង្ហាញ
នូវរូបភាពមួយ ប្រកបដោយភាពសង្ហារ និងក្មេងវ័យ តាំងពីរសំលៀកបំពាក់ រហូតដល់របស់
លំអកាយនានា ។










ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD

Tags: modelmendress2012showmanclothesdsquared2spring-autumn