CamNews

៥នាក់ស្លាប់និង៥នាក់របួសក្នុងអគ្គីភ័យឆាបឆេះផ្ទះក្នុងថ្ងៃ គ្រឹស្តស្មាសនៅហ្វីលីពីន

មនុស្សចំនួន៥នាក់ត្រូវបានស្លាប់និង៥នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ឆេះផ្ទះមួយ
ដែលបានកើតឡើងនៅក្នុងថ្ងៃបុណ្យគ្រឹស្តស្មាសនៅក្នុងភាគខាងត្បូងប្រទេសហ្វីលីពីន។
អ្នកនាំពាក្យរបស់ប៉ូលីសហ្វីលីពីនបាននិយាយថា អគ្គីភ័យបានឆាបឆេះឡើងនៅវេលាម៉ោង
២ព្រឹក នៅក្នុងផ្ទះមួយដែលមានទីតាំងនៅក្នុងភូមិ Calaocan ទីប្រជុំជន Alicia ខេត្តisabela ក្នុងពេលដែលគ្រួសារដទៃកំពុងតែរីករាយជាមួយនិងពិធីបុណ្យគ្រឹស្តស្មាស។
នៅក្នុងការសេពអង្កេតជំហានដំបូងបានអោយដឹងថាអគ្គីភ័យនេះអាចនឹងកើតឡើងដោយ
សារតែមានបញ្ហាអគ្គីសនី។ អ្នករងរបួសចំនួន៥នាក់ត្រូវបានគេប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ
ផងដែរដើម្បីធ្វើការព្យាបាល៕

ដោយ វឌ្ឍនា

Tags: firechristmasphilippine