CamNews

តារា 

ព្រាប សុវត្ថិ ច្រៀង​អបអរ​កីឡាករ ដែល​ទទួល​បាន​មេដាយ​ពី​ស៊ីហ្គេម

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីរបស់កម្ពុជា លោក ព្រាប សុវត្ថិ កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ កន្លងទៅនេះបានចូលរួម ក្នុងកម្មវិធីផ្តល់ ប្រាក់រង្វាន់ដល់កីឡាករ-កីឡាការិនី ជ័យលាភីដែល ទទួលបានមេដាយ នៃការប្រកួតស៊ីហ្គេម លើកទី២៧ ដែលធ្វើឡើង នៅប្រទេសមីយ៉ាន់ម៉ា។

នាឱកាសដ៏សប្បាយរីករាយ លោក ព្រាប សុវត្ថិ ដែលជាឯកអគ្គរាជទូតសុច្ឆន្ទៈ របស់ស្រាបៀរអង្គរផងដែរនោះ បានច្រៀងចម្រៀងជាច្រើនបទ ជាមួយនឹងការបញ្ចេញ ក្បាច់រាំយ៉ាងរស់រវើក។ អ្វីដែលគេគត់សម្គាស់នោះ តារាសម្តែងប្រចាំផលិតកម្ម រស្មីហង្សមាសរូបនេះ រួមជាមួយ កីឡាករ-កីឡាការិនី ជ័យលាភីជាច្រើនរូបបាន ច្រៀងរួមគ្នានូវបទចម្រៀង ដែលមានចំណងជើងថា «បេះដូងខ្មែរ» យ៉ាងពិរោះជូនភ្ញៀវ ដែលចូលរួមកម្មវិធីផងដែរ។

គួរជម្រាបថា ក្រុមមហ៊ុនស្រាបៀរអង្គរ បានរៀបចំពិធីប្រគល់ ប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករដែលដណ្ដើម បានមេដាយជូនជាតិ នៅសណ្ឋាគារ ណាហ្គាវើល ដោយចំណាយ ទឹកប្រាក់សរុបចំនួន ២៦៣.០០០ដុល្លារ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: preab sovath entertainment khmer super star singer RHM ព្រាប សុវត្ថិ