CamNews

ខ្យល់ព្យុះវាស៊ីនៅហ្វីលីពីននិងមកដល់ប្រទេសថៃភាគ ខាងត្បូង

ខ្យល់ព្យុះត្រូពិចឈ្មោះ វាស្ស៊ី ដែលបានឆ្លងផុតភាគខាងត្បូងប្រទេសហ្វីលីពីនហើយបន្សល់
ទុកនូវអ្នកស្លាប់ជាង ៩៥៧នាក់
នោះត្រូវបានគេប៉ាន់ស្មានថានឹងមកដល់តំបន់ទំនាបភាគ
ខាងត្បូងរបស់ប្រទេសថៃនៅក្នុងថ្ងៃពុធ និងព្រហស្បត្តិ៍នេះដែលនឹងបង្កអោយមានភ្លៀង
ធ្លាក់នៅតំបន់នោះផងដែរ។
ខ្យល់ព្យុះនេះត្រូវបានគេព្យាករណ៍ថានឹងធ្វើដំណើរទៅកាន់ភាគខាងត្បូងសមុទ្រចិន ដែល
នឹងចុះខ្សោយមុនពេលទៅដល់តំបន់ឆ្នេររបស់ប្រទេសម៉ាឡេស៊ី។
ខេត្តដែលនឹងប៉ះពាល់មានដូចជាខេត្ត ណាខន ស៊ី ថាមារ៉ាត, ភុថាលុង, សុងក្លា, ផាតានី,
យ៉ាឡ៉ា, ណារ៉ាត់ធីវាត់ និង ត្រាង ដែលសុទ្ធសឹងជាខេត្តដែលស្ថិតនៅក្នុងតំបន់ឆ្នេរភាគខាង
ត្បូង៕

ផែនទីតំបន់ឆ្នេរភាគខាងត្បូងប្រទេសថៃ
ដោយ វឌ្ឍនា

Tags: stormphilippinewashis.thailand