CamNews

តារា 

Taylor Swift ត្រូវគេរិះគន់ថា បង្កើតស្នេហាបែកបាក់ ដើម្បីនិពន្ធចម្រៀង

កាលពីពេលថ្មីៗនេះ ស្រីស្អាត U50 នាង Patti Stanger​ ដែលជាពិធីការិនីរបស់កម្មវិធីទូរទស្សន៍
Millionaire Matchmaker  បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង   នៅពេលនិយាយពី Taylor Swift ។
Patti Stanger ថ្លែងថា Taylor Swift ​មានស្នេហាជាច្រើនលើក តែតាមពិត នាងមិនបានស្រឡាញ់
បុរសទាំងនោះទេ នាងមានស្នេហាគឺដើម្បីចម្រៀងតែប៉ុណ្ណោះ។

Patti Stanger បាននិយាយនៅលើទំព័រ Us Weekly ថា ៖ "Taylor Swift ​បានទាក់ទងជាមួយនិង
បុរសមួយចំនួន ហើយក្រោយមក  នាងអាចសរសេរ និងច្រៀងបទចម្រៀងស្ដីអំពី  ការបែកបាក់
របស់ពួកគេ។ ខ្ញុំមិនគិតថា នាងមានស្នេហាដោយពិតនោះទេ  នាងគ្រាន់តែដើម្បីនិពន្ធចម្រៀង។
ដូច្នេះ  សូមទុកឱ្យនាងបានចាកចេញពីវិស័យនេះ  ដើម្បីកែប្រែការញៀន​​  ទាក់ទងស្នេហាររបស់
នាង។ ប្រសិន នាងពិតជាស្រឡាញ់បុរសទាំងនោះមែន   សូមនាងបញ្ឈប់ការនិពន្ធចម្រៀងបែក
បាក់របស់ខ្លួន"។

ប៉ុន្ដែយ៉ាងនេះក្ដី នៅលើទំព័ររបស់ខ្លួន Taylor​ បានថ្លែងថា ខ្លួន   និង Michael ​នៅតែមានទំនាក់
ទំនងល្អ។ Taylor សរសេរថា ៖ "ហេ អ្នកទាំងឡាយ Michael J.Fox​ បានទាក់ទងមកខ្ញុំ ក្នុងថ្ងៃនេះ
ហើយយើងនៅតែមានទំនាក់ទំនងល្អនឹងគ្នា។ អរគុណ។ល។"។ ព័ត៌មានខាងលើនេះ  ​បង្ហាញថា
Taylor ​បានមានការណាត់ជួប​  និងមានភាពស្និទ្ធស្នាលជាមួយនិង Michael   ដើម្បីចៀសវាងការ
យល់ច្រឡំ។


ដោយ ៖ សីហា
ប្រភព ៖ k14

Tags: Taylor Swift