CamNews

រកឃើញភពយក្សមួយ នៅក្រៅប្រព័ន្ធព្រះអាទិត្យ ធំជាងផែនដី ១,៥៦០ដង

ក្រុមអ្នកវិទ្យាសាស្ដ្រ ណាសា ទើបបានរកឃើញភពយក្សមួយ ស្ថិតនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ
របស់ផែនដី ដោយវាមានទំហំធំជាងភព Jupiter (ភពធំបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ)ដល់ទៅ​១៣
ដង។

ភពមួយដែលទើបត្រូវបានរកឃើញនោះ ត្រូវបានអ្នកតារាវិទ្យាដាក់ឈ្មោះថា Kappa Andromedae
b ។ ភព Kappa Andromedae b នេះ ក៏ត្រូវបានគេដឹងថា មានទំហំធំជាងផែនដីរហូតដល់ ១,៥៦០
ដងឯណោះ។

Kappa Andromedae b គឺជាភពដ៏ធំមួយដែលកំពុងវិលជុំវិញផ្កាយមេរបស់វា ដែលមានឈ្មោះថា
Kappa Andromedae ។ ការរកឃើញនេះ ត្រូវបានប្រកាសបន្ទាប់ពីការរុករកមួយដែលមានរយៈ
ពេល ៥ឆ្នាំ និងមានឈ្មោះថា យុទ្ធនាការរុករកភពក្រៅប្រព័ន្ធព្រះអាទិត្យ ជាមួយកែវយឹង Subaru៕

 

ដោយ ៖ សីហា
ប្រភព ៖ GD


Tags: Nasa planet