CamNews

តារា 

មើលកូនស្រី គង់ សុជាតិ ទើបកើតចុះ ស្អាតអីស្អាតយ៉ាងនេះ!

ព័ត៌មានកំសាន្ត ៖ ពិធីការិនីដ៏ល្បីល្បាញ អ្នកនាង គង់ សុជាតិ ខំរង់ចាំអស់រយៈពេលយ៉ាងយូរ ៩ខែ១០ថ្ងៃ គឺពេលនេះ រូបនាង បានឃើញមុខមាត់កូនស្រី ជាទីស្រលាញ់របស់នាងហើយ ដែលបានសម្រាលនៅថ្ងៃពុធ ទី ០៤ ខែមករា ២០១៧ វេលាម៉ោង ១១: ២៥ ពេលព្រឹក និងមានទម្ងន់ 2,80គ.ក ប្រកបដោយសុខភាព ល្អបរិបូរណ៌ 

នៅក្នុងនោះដែរ ក្រុមគ្រួសារ និងស្វាមីជាទីស្រលាញ់របស់នាង គឺលោក ជាវិបុល បាននៅមើលថែរូបនាង អស់ពីកម្លាំងកាយចិត្ត ពេលភរិយាដល់ថ្ងៃសម្រាលកូន ជាមួយនឹងទឹកមុខភ័យផង និងសប្បាយចិត្តផង ហើយធ្វើឲ្យភរិយាមានភាពកក់ក្តៅយ៉ាងខ្លាំង ចំពោះទឹកចិត្តរបស់ស្វាមី ។

តោះទៅទស្សនាកូនស្រីបណ្តូលចិត្តរបស់ អ្នកនាង គង់ សុជាតិ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕





ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Chea vibol Kong socheat