CamNews

បាក់រលំដំបូលផ្សារទំនើបនៅប្រទេសកាណាដា

ដំបូលផ្សារទំនើបមួយ ក្នុងប្រទេសកាណាដា បានបាក់ធ្លាក់ចុះ បណ្តាលឱ្យមនុស្សជាច្រើន
នាក់ បានរងរបួស និងសង្រ្គោះចេញពីក្នុងផ្សារ។

ករណីគ្រោះថ្នាក់ខាងលើនេះ  បានបង្កឱ្យមានការខាត់បង់នូវទ្រព្យសម្បត្តិ   និងមានអ្នករង
របួសជាច្រើន ប៉ុន្តែមិនមាន នរណាម្នាក់គ្រោះថ្នាក់ដល់ជីវិតនោះទេ។

យោងតាមមន្ត្រីប៉ូលិស បានឱ្យដឹងថា  យើងមិនទាន់ដឹងថា  មានមនុស្សប៉ុន្មានទេ រងរបួស
ក្នុងហេតុការណ៍មួយនេះ ប៉ុន្តែយើងបានធ្វើការសង្រ្គោះមនុស្សចេញពីផ្សារអស់ហើយ។

ប៉ូលិស បានបន្តឱ្យដឹងទៀតថា   ករណីគ្រោះថ្នាក់នេះ  យើងកំពុងតែធ្វើការស្រាវជ្រាវ និង
ស៊ើបអង្កេត តែមិនទាន់មានពត៌មានច្បាស់ការណាមួយពីការបាក់រលំដំបូលផ្សារទំនើបនេះ
នៅឡើយទេ៕

សូមទស្សនា វីដេអូខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ news.sky


Tags: Canada Danger