CamNews

រញ្ជួយដីកំរិត ៥.៧រ៉ិចទ័រនៅញូសេឡែន

រញ្ជួយដីកំរិត ៥.៧រ៉ិចទ័របានវាយប្រហារមកលើភាគកណ្តាល នឹងភាគខាងជើងប្រទេស
ញូសេឡែននៅវេលាម៉ោង ៧៖១៩យប់​ថ្ងៃសៅរ៍នេះម៉ោងក្នុងប្រទេស។
សេចក្តីរាយការណ៍បាននិយាយថាការរញ្ជួយនេះស្ថិតនៅចំងាយ៣០គីឡូមែត្រ ខាងកើត
កំពង់ផែ Picton ដែលមានជំរៅញ័រ ៦០គីឡូមែត្រ។
យោងតាមការដកស្រង់សំដីរបស់មន្ត្រីប៉ូលីសបានអោយដឹងថា មិនទាន់មានការបំផ្លិច
បំផ្លាញធ្ងន់ធ្ងរនៅឡើយទេ តែបង្អួចមួយចំនួននេះអាគារមាត់ទឹកក្នុងទីក្រុង wellingtonត្រូវ
បានបែក៕

ដោយ វឌ្ឍនា

Tags: earthquakenew zeland