CamNews

ជប៉ុនអគុណប្រទេសទូទាំងពិភពលោក

សិស្សសាលាចំនួន ៥០០នាក់មកពីតំបន់ដែលត្រូវរងគ្រោះដោយរលកយក្ស និងរញ្ជួយដី
នៅជប៉ុនច្រៀងបទចម្រៀង "Arigato" និងសរសេរជាពាក្យអគុណដើម្បីផ្ញើទៅកាន់មនុស្ស
ទូទាំងពិភពលោក ដែលបានរួមចំណែកជួយដល់ប្រទេសជប៉ុនក្រោយមហាគ្រោះធម្មជាតិ
ដ៏កំណាចនោះ។

កាលពីថ្ងៃទី ១១មិនា ឆ្នាំ ២០១១ នៅតំបន់ភាគឦសាននៃប្រទេសជប៉ុន មានរញ្ជួយដីកម្រិត
៩រិចទ័រនៅសមុទ្រនៃប្រទេសនេះ។ នេះគឺជាការរញ្ជួយដីមួយក្នុងចំណោមគ្រោះរញ្ជួយដីដ៏
កំណាចបំផុតនាសម័យបច្ចុប្បន្ន។ រញ្ជួយដីនេះបានបង្កអោយមានមហារលកយក្សមួយវាយ
ប្រហារមកលើប្រទេសជប៉ុន បណ្ដាលអោយផ្ទះចំនួន ៣៧០.០០០ខ្នងត្រូវខ្ទេច និងខូចខាត
ស្ទើរទាំងស្រុង។

មហាគ្រោះធម្មជាតិនេះដែរ បានធ្វើអោយមានការផ្ទុះនៅរោងចក្រអគ្គិសនីដើរដោយថាមពល
នុយក្លេអែរ Fukushima និងបានរុញច្រានប្រទេសជប៉ុនអោយធ្លាក់ទៅក្នុងវិបត្តិនុយក្លេអែរ ដ៏
អាក្រក់បំផុត បន្ទាប់ពីវិបត្តិ Chernobyl កាលពីឆ្នាំ ១៩៨៦។

គិតមកទល់នឹងថ្ងៃទី ១១មិនា ឆ្នាំ ២០១២ មនុស្សចំនួន ១៥.៨៥៤ នាក់ត្រូវបានគេទទួល
ស្គាល់ថា បានបាត់បង់ជីវិត ខណៈដែលមនុស្សចំនួន ៣.១១៥ នាក់បានបាត់ខ្លួនក្នុងមហា
រលកយក្ស។

យោងតាមការស្រាវជ្រាវរបស់ NHK បានអោយដឹងថា មួយភាគបីនៃគ្រួសារដែលកំពុងរស់
នៅក្នុងលំនៅឋានបណ្ដោះអាសន្ដ រកប្រាក់ចំណូលបានតិចជាងពាក់កណ្ដាល បើធៀបទៅ
នឹងរយៈពេលមុនគ្រោះរញ្ជួយដីកើតឡើង៕



ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE

Tags: japanearthquake