CamNews

ព័ត៌មានអន្តរជាតិ 

តាលីបង់បំផ្ទុះគ្រាប់បែកកំទេចរថយន្ត ដឹកប្រេងរបស់អង្គការណាតូ

អាហ្គានីស្ថាន៖ តាលីបង់ បានបំផ្ទុះគ្រាប់បែកនៅភាគខាងជើង   ប្រទេសអាហ្គានីស្ថាន
កំទេចរថយន្តដឹកប្រេង   ២២គ្រឿងរបស់អង្គការណាតូ សំរាប់ផ្គត់ផ្គង់ទៅឱ្យមូលដ្ឋានទ័ព
របស់ខ្លួន។

មន្ត្រីប៉ូលិសម្នាក់បានប្រាប់ ទូរទស្សន៍ BBC ថា រថយន្តដឹកប្រេងរបស់អង្គការណាតូ បាន
ចត  នៅពាក់កណ្តាលយប់  នៅក្នុងខេត្ត Samangan ដែលធ្វើដំណើរពីតំបន់ Uzbekistan
ឆ្ពោះទៅមូលដា្ឋនទ័ពណាតូ នៅក្នុងតំបន់ភាគខាងត្បូងប្រទេសអាហ្គានីស្ថាន។

មន្ត្រីរូបនោះ បានបន្តទៀតថា   នៅពេលទាបភ្លឺស្រាប់តែមានរថយន្តមួយគ្រឿងបានបើក
សំដៅមកបុក  រថយន្តដឹកប្រេងរបស់អង្គការណាតូ   ដែលចតនៅជិតៗ គ្នានោះផ្ទុះឡើង
យ៉ាងខ្លាំង   និងឆាបឆេះរថយន្តទំាងនោះគ្មានសល់។ ពិសេស ក្នុងខាងហេតុការណ៍បំផ្ទុះ
គ្រាប់នេះ បានបណ្តាលឱ្យមានមនុស្សរងរបួស និងស្លាប់ជាច្រើន៕

សូមទស្សនា វីដេអូ ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ BBC


Tags: Social Afghanistan Bomb destroys Nato's truck