CamNews

ប្រជាជន១លាននាក់ រស់នៅតាមជំរាល ភ្នំ ជុំវិញរដ្ឋធានី​ប្រទេសអាហ្វហ្គានីស្ថាន

 

ក្រុង Kabul គឺជារដ្ឋធានីរបស់ប្រទេស អាហ្វហ្គានីស្ថាន ដែលស្ថិតនៅចន្លោះជួរភ្នំ Hindu Kush
និងដងទន្លេ។ ទីក្រុងនេះមានប្រជាជនរស់នៅចំនួនច្រើនជាង ៥លានអ្នក។

ប្រជាជនប្រហែល ២០% ឬ១លាននាក់នៅ Kabul រស់នៅតាមជំរាលភ្នំដែលព័ទ្ធជុំវិញទីក្រុង
ដែលប្រជាជនប្រហែល​ ២៣% ជាប្រជាជនក្រោមបន្ទាត់ភាពក្រីក្រ។ បណ្តាផ្ទះតូចៗជាច្រើន
បានរីកដុះដាលនៅតាមជំរាលភ្នំដែលមានផ្ទៃទឹកហូរតាមបណ្តោយផ្ទះប្រជាជនខ្លះ។

យោងទៅតាមធនាគារពិភពលោក ១ភាគ៣នៃប្រជាជន អាហ្វហ្គានីស្ថាន រស់នៅក្រោមបន្ទាត់
ភាពក្រីក្រ ហើយនិងច្រើនជាងពាក់កណ្តាលទៀតកំពុងតែធ្លាក់ចូលក្នុងបន្ទាត់ភាពក្រីក្រដែរ។
ភ្នាក់លក់ម្នាក់ឈ្មោះ Abdul Sami Mirza បានប្រាប់វិទ្យុផ្សាយអឺរ៉ុបថា គ្នានអ្នកទិញ គ្នានអ្នកលក់
ទេព្រោះតែ សេដ្ឋកិច្ចនយោបាយគឺមិនល្អ កាលពីឆ្នាំមុន ទីផ្សារមានភាពល្អណាស់។

ចំនួនប្រជាជននៅ Kabul បានលូតលាស់ពី ១លាន ទៅ៥លានអ្នក ដោយសារតែនៅជនបទ
មានគ្រោះទឹកជំនន់ជាហេតុនាំឲ្យប្រជាជននាំគ្នាមករស់នៅទីក្រុង។ ផ្ទះដែលធ្វើមកពីភក់ជា
ច្រើនបានសង់នៅលើដីខុសច្បាប់នៅតាមជំរាលភ្នំដែលមានប្រព័ន្ធទឹក និងភ្លើងមិនគ្រប់គ្រាន់។

ការស្ទាបស្ទង់នៅឆ្នាំ ២០១៤ បានឲ្យដឹងថា ជំនួយបរទេសនឹងកើនឡើងដល់ ៩៧% នៃចំនូល
ក្នុងស្រុកសរុបរបស់ប្រទេសនៅឆ្នាំ២០១០៕

 

ដោយ៖ រិនដូ

ប្រភព៖ .dailymail.


Tags: social life